ជាតិ
សង្គមជាតិ
ព្រឹទ្ធសភា​នឹង​ប្រជុំ​ពេញអង្គ ដើម្បី​អនុម័ត​របៀបវារៈ៣នៅ​ថ្ងៃស្អែក
29, Jun 2015 , 6:59 pm        
រូបភាព
ព្រឹទ្ធសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី៧ នីតិកាល​ទី៣របស់ខ្លួន ដើម្បី​អនុម័ត​លើ​របៀបវារៈសំខាន់ៗចំនួន៣ ដែល​នឹង​ប្រព្រឹត្តទៅ នាពេល​ព្រឹក នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥  ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​នៃ​ព្រឹទ្ធសភា ចុះ​នៅ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ។



យោងតាម​សេចក្តីជូនដំណឹង​ដដែល ការបន្ត​សម័យប្រជុំ​ពេញអង្គ​លើក​ទី៧ នីតិកាល​ទី៣ របស់ខ្លួន​នេះ ដើម្បី​អនុម័ត​លើ​របៀបវារៈសំខាន់ៗចំនួន៣ គឺ៖ ១. ការប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី ២. ស្តាប់​របាយការណ៍​រប​ស់​គណៈកម្មាការ​អចិន្ត្រៃយ៍ ស្តីពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី៦ និង​លើក​ទី៧ នីតិកាល​ទី៣ និង ៣. ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ។

ការប្រព្រឹត្តទៅ​នៃ​ការប្រជុំពេញអង្គ​លើក​ទី៧ នីតិកាល៣ នៃ​ព្រឹទ្ធសភា​នេះ នឹង​ស្ថិតក្រោម​អធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com