ពីនេះ ពីនោះ
សុខភាព៖ អាហារ​ដែល​អាច លាង​ពោះវៀន​អ្នក​បាន
01, Jul 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


ការលាង​ពោះវៀន អាច​ប្រើពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ មាន​វិធីសាស្ត្រ​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន ហើយ​មួយចំនួន​នោះ គឺ​យក​ចេញពី​ទូរ​ទឹកកក​អ្នក​តែម្តង។ បើសិនជា​អ្នក ពិតជា​ចង់​លាង​សម្អាត​ពោះវៀន​អ្នក​មែន អ្នក​ពិតជា​រក​អត្ថបទ បាន​ត្រឹមត្រូវ​ហើយ។



ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ
ចូរ​គិតថា វា​គឺជា​អំបោស ដែល​អាច​បោសសម្អាតអ្វីៗ នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​បាន ព្រោះ​ជាតិ​សរសៃ ជា​ជីវជាតិ​ម្យ៉ាង ដែល​មិនអាច​រំលាយ និង​ជួយ​ឱ្យ​ពោះវៀន​កន្ត្រាក់​បានល្អ។ និយាយ​ឱ្យ​ខ្លី​ទៅ គឺថា កាលណា​ញ៉ាំ​ជាតិ​សរសៃ​កាន់តែច្រើន ពោះវៀនធំ លាង​កាន់តែ​បាន​ស្អាត។ ផ្លែឈើ (ស្ត្រ​បឺ​រី និង​ផ្លែ​ប៉ោម) គ្រាប់​ធញ្ញជាតិ បន្លែ និង​សណ្តែក សុទ្ធតែជា​ប្រភព​ដ៏​ល្អ។ ចូរ​ធ្វើយ៉ាងណា ញ៉ាំ​ជាតិ​សរសៃ​ឱ្យបាន​ពី ២០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ។ អាហារ​ទាំងនេះ មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ពោះវៀនធំ តែ​វា​មាន​រសជាតិ​ឆ្ងាញ់ ផ្តល់​សុខភាព និង​អាច​សម្រក​ទម្ងន់​ទៀតផង។

ទទួលទាន​ទឹក​ឱ្យបាន​ច្រើន

ទឹកធម្មតាៗ នឹង​ជួយ​ឱ្យ​រាងកាយ បំពេញ​មុខងារ បាន​កាន់តែ​ល្អ​ជាង​មុន។ ចូរ​ញ៉ាំ​ទឹក​ឱ្យបាន ៨ កែវ​ក្នុង​មួយថ្ងៃ ហើយ​មើល​ពណ៌​ទឹកនោម​របស់​អ្នក​ទៅ។ បើសិនជា​ទឹកនោម មាន​ពណ៌​លឿងខ្ចី ឬ​ថ្លា មានន័យថា អ្នកទទួល​ទាន​ទឹក បាន​គ្រប់គ្រាន់ តែ​បើសិនជា​ពណ៌​លឿងចាស់​វិញ មានន័យថា អ្នក​គួរតែ​ចាប់ផ្តើម ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ទៀត។
•    គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស មិនត្រូវ​បានចាត់ទុក​ថា ជា​ភេសជ្ជៈ​គួរ​ទទួលទាន​ឡើយ ព្រោះ​វា​នឹងធ្វើ​ឱ្យ​អ្នក ខ្សោះ​ជាតិ​ទឹក​កាន់តែខ្លាំង។
•    ការទទួល​ទាន​ទឹក កាន់តែច្រើន អាចជួយ​សម្រួល ដល់​អាកា​រៈ​ទល់លាមក​ដែរ។ ជាតិ​ទឹក ត្រូវបាន​គេ​យល់ថា ជា​អ្នក​ជួយ​បន្ទន់​លាមក ហើយក៏​ជួយ​បន្ថែម ជាតិ​ទឹក​លាង​សម្អាត​គ្រប់យ៉ាង ក្នុង​ពោះវៀនធំ​ផងដែរ។

ញ៉ាំ​បន្លែ​ពណ៌​បៃតង

មិនមែន​មានតែ​សារធាតុ Chlorophyll ទេ ដែល​ផ្តល់​ពណ៌​បៃតង​ដល់​បន្លែ​នោះ តែ​វា​ក៏​ជួយ​លាង​សម្អាត និង​សម្រួល ដល់​ជាលិកា​ក្នុង​ផ្លូវ​រំលាយ​អាហារ​ផងដែរ។ ក្រៅពី​ផ្តល់​ជា​ជាតិ​សរសៃ ពណ៌​បៃតង​អាចជួយ​ជួសជុល​ពោះវៀន​ថែមទៀត៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com