ជាតិ
សង្គមជាតិ
ក្រសួង​ព្រមាន​ក្រុមហ៊ុន​ទូរ​សព្ទ​ដែល​លក់​ស៊ីម​កាត មិន​ថតចម្លង​អត្តសញ្ញាណប័ណ្ណ
30, Jun 2015 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ព្រមាន​ថា​ក្រសួង​នឹង ធ្វើការ​ផាកពិន័យ​ចំពោះ​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ណា ដែល​នៅតែ​បន្ត​ចែកចាយ និង​លក់​ស៊ីម​កាត ដោយ​មិនបាន​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​ពី​ទៅ​អតិថិជន។ 



ការព្រមាន​របស់ ថ្នាក់ដឹកនាំ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​ដំណើរការ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ នៅ​ព្រឹក​ថ្ងៃទី២៩ ខែមិថុនា​ឆ្នាំ២០១៥ ។  ក្រៅពី​ថ្លែង​ព្រមាន លោក​ប្រាក់ សុខុន ក៏​ជំ​រុញឱ្យ​ក្រុមការងារ​ជំនាញ​ទូរគមនាគមន៍​កម្ពុជា   ព​ន្លឿ​ន​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដើម្បី​កំណត់​ការផាកពិន័យ​នេះ។

ដើម្បី​កុំ​ឲ្យ​ជនខិលខូច​មួយចំនួន​ប្រព្រឹត្ត​អំពើ​មិន​គប្បី ដូចជា​គំរាមកំហែង​អ្នកដទៃ បោក​ប្រាក់​លុយកាក់​ជាដើម។ ការចែក​ចាយ​ស៊ីម និង​លក់​ស៊ីម​ទៅឱ្យ​អតិថិជន​ដែល​មិនបាន​ថតចម្លង​អត្តសញ្ញាណប័ណ្ណ នឹង​ធ្វើឱ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការកំណត់​អត្តសញ្ញាណ​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង៕

ប្រភព​៖AKP

© រក្សាសិទ្ធិដោយ thmeythmey.com