ពលរដ្ឋ​ប្រទះឃើញ​រូបចម្លាក់២ដុំ​នៅមុខ​អង្គរ​ពេល​ភ្ជួរ​ដី​ធ្វើស្រែ
ជាតិ
សង្គមជាតិ
ពលរដ្ឋ​ប្រទះឃើញ​រូបចម្លាក់២ដុំ​នៅមុខ​អង្គរ​ពេល​ភ្ជួរ​ដី​ធ្វើស្រែ
01, Jul 2015 , 2:34 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក
សៀមរាប៖ ពលរដ្ឋ​នៅ​តំបន់​អង្គរ បាន​ប្រទះឃើញ​រូបចម្លាក់​បុរាណ​ចំនួន២ដុំ។ ការប្រទះឃើញ​រូបចម្លាក់​នៅពេលនេះ ខណៈដែល​ពលរដ្ឋ​កំពុង​ភ្ជួរ​ដី​ធ្វើស្រែ ដែលមាន​ទីតាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត។



ពលរដ្ឋ​ដែលជា​កសិករ​រស់នៅ​មុខ​អង្គរវត្ត បាន​ប្រទះឃើញ​រូបចម្លាក់​ចំនួន២ដុំ ដែល​មិនទាន់​កំណត់​អត្តសញ្ញាណ​នៅឡើយ។ រូប​ទាំងនោះ មាន​រូប​អ្នកតា និង​រូប​អប្សរា។ បច្ចុប្បន្ន រូបចម្លាក់​ទាំង២ខាងលើ ត្រូវបាន​ពលរដ្ឋ​ប្រគល់​ឲ្យ​អាជ្ញាធរ​អប្សរា ដើម្បី​ថែរក្សា​ទុក។

តាម​រូបភាព​ដែល​បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ដែល​ត្រូវគេ​ប៉ាន់​ស្មានថា រូបមួយៗមាន​ទម្ងន់​ពី៣០ ទៅ៤០គីឡូក្រាម។ មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មិនទាន់​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ នៅ​រសៀល​នេះ៕

ព័ត៌មានបន្ថែមនឹងលម្អិតនៅពេលក្រោយ






© រក្សាសិទ្ធិដោយ thmeythmey.com