ពីនេះ ពីនោះ
តើ​គួរ​ធ្វើ​ដូចម្តេច ទើប​អាច​សន្សំ​ប្រា​ក់បាន?
02, Jul 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
បើ​អ្នក​ចង់​សន្សំ​ប្រាក់ ដោយ​ជោគជ័យ អ្នក​គួរតែ​អនុវត្ត តាម​វិធី​ខាងក្រោម​នេះ ៖



1.    នៅពេលដែល​អ្នកឃើញ​ទំនិញ​បញ្ចុះតម្លៃ អ្នក​មិនគួរ​ទិញ​ទេ បើ​វា​មិនចាំបាច់ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក ចាយលុយ​កាន់តែច្រើន។
2.    នៅពេលដែល​អ្នក ទិញ​ទំនិញផ្សេងៗរួច អ្នក​ត្រូវតែ​កត់​បញ្ជី ដើម្បី​ឱ្យដឹងថា អ្នកចំណាយ​អស់​ប៉ុន្មាន នោះ​អ្នក​នឹងមិន​ចាយ​ច្រើន​ទៀត​ទេ។
3.    អ្នក​មិនត្រូវ​តែងតែមាន​ទម្លាប់ ប្រើ​កាត​ធនាគារ ដើម្បី​ទិញ​ទេ ព្រោះ​វា​ជា​ទម្លាប់​អាក្រក់ ដែល​ធ្វើឱ្យ​អ្នក មិនអាច​សន្សំ​លុយ​ជា​រៀងរហូត។
4.    នៅពេលដែល​អ្នកមាន​លុយ អ្នក​អាច​ពិចារណា​ទៅ​បណ្តាក់ទុន​បាន ព្រោះ​វា​ក៏​ជា​វិធី​ដែល​ជួយ​សន្សំ​លុយ​អ្នក​ដែរ។
5.    អ្នក​មិនត្រូវ​ចាញ់បោក​អ្នកលក់​ទេ ដោយ​យកលុយ​ទៅ​ទិញ​របស់របរ​ច្រើន​ឡើយ។ មុននឹង​ទិញ អ្នក​ត្រូវតែ​ចេះ​គិត​មើល ជាមុនសិន ទើប​មិន​ចាយលុយ​ឥតប្រយោជន៍។
6.    អ្នក​ត្រូវតែ​ចេះ​ធ្វើ​បញ្ជីចំណូល និង​ចំណាយ​ឱ្យបាន​ច្បាស់លាស់ ទើប​មិន​ចាយ​ផ្តេសផ្តាស៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com