អន្តរជាតិ
ចិន ៖ សាលារៀន​គ្មាន​សិស្ស ជា​លទ្ធផល​នៃ​នយោបាយ​កូន​តែមួយ
14, Oct 2015 , 8:00 pm        
រូបភាព
ដោយ: ធីតា
ថ្នាក់រៀន​ត្រូវ​បិទទ្វារ​ជិត​សំរាម​ក្រដាស​រាយប៉ាយ​ពាសពេញ​ផ្លូវ​ដែល​គ្របដណ្តប់​ដោយ​ធូលី​ដី​សាលារៀន​ទាំងមូល​មានតែ​ភាពស្ងាត់ជ្រងំ។ នេះ​ជា​ទិដ្ឋភាព​នៃ​សាលារៀន​ប​ចេ្ច​ក​ទេស​មួយ​នៅ​ក្រុង​Rudongដែលមាន​ដល់​ទៅ ៨ ជាន់។ ប៉ុន្តែ បន្ទប់រៀន​នៃ​សាលា​នេះ​ត្រូវ​បិទទ្វារ​ជា​បន្តបន្ទាប់ ដោយសារតែ​ចំនួន​សិស្ស​ធ្លាក់ចុះ។ Rudongគឺជា​ទីក្រុង​មួយ​ដែល​ធ្លាប់​ស្ថិតនៅក្នុង​ការអនុវត្ត​ន​យោ​យ​បាយ​គ្រប់គ្រង​អត្រាកំណើត​នៅ​ចិន។



នៅក្នុង​ទីក្រុង​នេះ អាជ្ញាធរ​បានដាក់​កំហិត​ឲ្យ​ប្រជាជន​ធ្វើការ​ពន្យារកំណើត​រំលូត​កូន និង​តាមដាន​ស្ត្រី​យ៉ាង​ប្រកៀក តាំងពី​មុនពេល​ដែល​ប​ក្ស​កុម្មុយនីស្ត​ចិន​កំណត់​ច្បាប់​នៅ​ដើមឆ្នាំ១៩៨០ ដោយ​តម្រូវ​ឲ្យ​គ្រួសារ​មួយ​យក​កូន​តែ​ម្នាក់​នោះ​ម្ល៉េះ។

បច្ចុប្បន្ន ប្រឈម​នឹង​បញ្ហា​ប្រជាជន​ចាស់​នេះ​ក្រុង​ប៉េកាំង​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត ដើម្បី​បង្កើន​អត្រាកំណើត​វិញ។ អ្នកជំនាញការ​ចិន​បាន​វាយតម្លៃថា ប្រជាជន​សកម្ម​ចិន​នឹង​ថយចុះ៤០ លាន​នាក់​នៅ​ឆ្នាំ២០៣។ ទន្ទឹមនឹងនោះ បើតាម​ការវាយតម្លៃរ​បស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ២០៥០ ប្រជាជន​ចិន ៣០% នឹងមាន​អាយុ ៦០ ឆ្នាំ ឬ​លើសពីនេះ បើ​ធៀប​នឹង​ឆ្នាំ២០០០ មាន​ត្រឹមតែ ១០% ប៉ុណ្ណោះ។

Rudongគឺជា​ក្រុង​ទីមួយ​នៅ​ចិន​ដែលមាន​អត្រា​ប្រជាជន​ចាស់​ច្រើនជាងគេ។ម្យ៉ាងទៀត ទីក្រុង​នេះ​ត្រូវ​បាត់បង់​នូវ​ប្រជាជន​វ័យក្មេង​របស់ខ្លួន ដោយសារ​ពួកគេ​ចេញទៅ​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ចផ្សេងៗ ហើយ​ទុក​កូន​ឲ្យ​នៅ​មើលថែ​ឪពុកម្តាយ​របស់ខ្លួន។បើតាម​ការសិក្សា​មួយ​កាលពីពេលថ្មីៗនេះ នៅ​ក្រុង​Rudongមាន​យុវជន​តែមួយ​ភាគបី​ប៉ុណ្ណោះ​ដែល​ត្រឡប់មក​ស្រុកកំណើត​ខ្លួន​វិញ បន្ទាប់ពី​ពួកគេ​បញ្ចប់​ការសិក្សា។

ទោះបីជា​យ៉ាងណាក៏ដោយ​ក៏មាន​អ្នកខ្លះ​យល់ឃើញថា ការអនុវត្ត​នយោបាយ​កូន​តែមួយ​គឺជា​រឿង​ល្អ​ព្រោះ​វា​ជា​វិធានការ​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​ក្នុងប្រទេស​ក្នុង​រយៈពេល​បី​ទសវត្សរ៍​មកនេះ។ដោយសារ​គោលនយោបាយ​នេះ​យុវជន​ភាគច្រើន​មានឱកាស​ចេញទៅ​ធ្វើការ​នៅក្នុង​តំបន់​សេដ្ឋកិច្ចធំៗ ដូចជា​សៀង​ហៃ ឬ​បរទេស​ជាដើម។

នៅ​ប្រទេស​ចិន គ្រែ​នៅក្នុង​មណ្ឌល​មនុស្ស​ចាស់ជរា​មា​ន​តម្លៃ​ខ្ពស់​ណាស់​ហើយ​បើ​កូនប្រុស​ដែលជា​ប្រភព​ចំណូល​គ្រួសារ​តាំងពី​បុរាណកាល​មក​នោះ មិនមាន​លទ្ធភាព​បង់ថ្លៃ​គ្រែ​ក្នុង​មណ្ឌល​ទេវា​នឹង​ក្លាយទៅជា​រឿង​ដ៏​កំសត់​មិនខានឡើយ។

លោកយាយ Zhang Yufangជា​កសិករ​អាយុ ៦៩ ឆ្នាំ​បាន​បាត់បង់​កូនប្រុស​ដោយសារតែ​ជំងឺ។ សំណាងល្អ គាត់​បាន​លួចលាក់​បង្កើត​បានកូន​ស្រី​មួយ ប៉ុន្តែ​កូនស្រី​របស់គាត់​ត្រូវ​ផ្គត់ផ្គង់​ឪពុក​ម្តាយក្មេក នេះ​ជា​ទំនៀម​ទំលាប់​នៅ​ចិន។ ដូច្នេះ គាត់​មានតែ​ពឹង​ផ្អែកលើ​កូនប្រសារ​ស្រី។គាត់​សោកស្តាយ​ខ្លាំងណាស់​ដែល​មិនអាច​មានកូន​ប្រុស​ទី​បី ដោយសារ​នា​យុគសម័យ​នោះអាជ្ញាធរ​បាន​តាមដាន​គាត់។ បន្ទាប់ពី​គាត់​សម្រាល​កូនស្រី​រួចមក គាត់​ត្រូវ​ចាប់បង្ខំ​ឲ្យ​ប្រើ​វិធី​បញ្ឈប់​ការ​មានកូន។គាត់​បាន​រៀបរាប់ថា៖ « ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បានទេ »។ប្តី​របស់គាត់​បាន​នាំ​គាត់​ទៅ​មន្ទីរពេទ្យ ក្រោម​ក្រសែភ្នែក​ឃ្លាំមើល​របស់​អាជ្ញាធរ​មូ​ល​ដ្ឋា​ន៕


© រក្សាសិទ្ធិដោយ thmeythmey.com