ពីនេះ ពីនោះ
តើពាក្យ «ត្បិត, ដ្បិត» ប្រើខុសគ្នាដូចម្តេច ?
×
មនុស្សភាគច្រើន មិនបានដឹងពីអត្ថន័យនៃពាក្យពីរនេះទេ ថា ពាក្យណាមួយប្រើក្នុងន័យមួយណាឡើយ។ បើតាមក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យខុសគ្នានៃពាក្យទាំងពីរនេះយ៉ាងដូច្នេះថា៖
ទី១) ពាក្យ «ត្បិត» មានន័យថា ជាពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យរឹតទៅជា«រឹតត្បិត» គឺប្រិតខ្លាំង, ក្បិតក្បៀតពេក។ ឧទាហរណ៍៖ កុំបណ្តែតបណ្តោយពេក, ត្រូវរឹតត្បិតបន្តិចទៅ, ត្រូវចាយប្រាក់រឹត្បិតបន្តិចកុំកញ្ជះកញ្ជាយពេក។
ទី២) ពាក្យ «ដ្បិត» មានន័យថា ដ្បិតថា គឺព្រោះថា, ដ្បិតតែ គឺព្រោះតែ, ដ្បិតអ្វី? គឺព្រោះអ្វី?....៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com