ពីនេះ ពីនោះ
តើមានរឿងអ្វីខ្លះ ដែលធ្វើឱ្យកូនអ្នក មានសុភមង្គល?
× ឳពុកម្តាយគ្រប់រូប សុទ្ធតែរំពឹងចង់ឱ្យកូនរបស់ខ្លួន មានសុភមង្គលជានិច្ច ហើយតែងតែធ្វើរឿងគ្រប់យ៉ាង ឱ្យកូន។
តាមពិត អ្នកមិនចាំបាច់ធ្វើរឿងច្រើននោះទេ អ្នកគ្រាន់តែធ្វើតាមខាងក្រោមនេះ កូននឹងទទួលបានសុភមង្គល ជាមិនខានឡើយ។ តើគួរធ្វើអ្វីខ្លះ?
1. អ្នកគួរតែគេងជាមួយកូន នៅពេលដែលគេនៅតូច ដើម្បីឱ្យគេ ទទួលបានភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាព។
2. អ្នកត្រូវអង្គុយ បរិភោគបាយជាមួយកូន គ្រប់ពេល ព្រោះនៅពេលដែលគេ បានបរិភោគបាយជាមួយអ្នក គេនឹងមានអារម្មណ៍ថា មានសុភមង្គលជាមិនខានឡើយ។
3. អ្នកអាចលេងល្បែងជាលក្ខណៈគ្រួសារ ជាមួយកូន ក្រោយពេលដែលបរិភោគបាយល្ងាចរួច ដើម្បីឱ្យកូនសប្បាយចិត្ត។
4. អ្នកអាចអានសៀវភៅ ជាមួយកូនបាន ដោយឱបគេឱ្យជាប់នៅពេលអាន ហើយពេលវេលាដែលល្អជាងគេ គឺមុនពេលចូលគេង។
5. នៅពេលចុងសប្តាហ៍ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែឆ្លៀតពេលកំដរកូន ទៅក្រៅដើរលេងដែរ។ បើអ្នកអាចធ្វើបាន រឿងដ៏សាមញ្ញទាំងនេះ កូនអ្នកនឹងមានសុភមង្គល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com