ពីនេះ ពីនោះ
តើគួរធ្វើដូចម្តេច ទើបអាចរក្សាអាពាហ៍ពិពាហ៍អ្នក ឱ្យគង់វង្ស?
× មានមនុស្សជាច្រើន តែងតែលេងលះគ្នា ក្រោយពេលដែលរៀបការរួច ដូចនេះ បើអ្នកមិនចង់លែងលះគ្នា អ្នកអាចអនុវត្ត តាមវិធីខាងក្រោមនេះ ៖
1. អ្នកត្រូវតែចេះផ្លាស់ប្តូរយោបល់គ្នា ពីចំណុចដែលអ្នកពេញចិត្ត ឬមិនពេញចិត្តរវាងគ្នា ហើយចំណុចដែលអ្នកទាំងពីរមិនពេញចិត្ត មិនគួរបន្តអនុវត្តឡើយ។
2. អ្នកត្រូវតែបណ្តុះបណ្តាល មនោសញ្ចេតនាអ្នក កូន និងប្តីអ្នក ដោយធ្វើការហាត់ប្រាណជាមួយគ្នា ដើរកំសាន្តជាមួយគ្នា ឬធ្វើរឿងដែលមានន័យជាមួយគ្នា។
3. នៅពេលដែលអ្នកឈ្លោះគ្នា អ្នកត្រូវតែនៅឱ្យស្ងៀម ចំនួន ១០ នាទី ព្រោះដើម្បីចៀសវាង និយាយពាក្យដែលមិនគួនិយាយ ធ្វើឱ្យប៉ះពាល់មនោសញ្ចេតនាអ្នក កាន់តែខ្លាំង។ អ្នកអាចប្រើសារ ដើម្បីនិយាយជាមួយគ្នាបាន បើអ្នកទាំងពីរ មិនចង់ជួបមុខគ្នា មានតែការពិភាក្សាទេ ដែលអាចរក្សាអាពាហ៍ពិពាហ៍អ្នកបាន។
4. អ្នកត្រូវតែយល់ដឹង ពីអត្ថន័យនៃពាក្យអាពាហ៍ពិពាហ៍ ឱ្យបានច្បាស់ ទើបវាអាចស្ថិតស្ថេរបានយូរអង្វែង។
5. អ្នកត្រូវតែចេះទុកពេលវេលាខ្លះ ឱ្យអ្នកទាំងពីរ ធ្វើរឿងដែលខ្លួនចង់ធ្វើ មិនត្រូវតែងតែហាមឃាត់គ្រប់រឿងនោះទេ ព្រោះយូរទៅមនោសញ្ចេតនាអ្នក នឹងបែកបាក់ជាមិនខានឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com