ពីនេះ ពីនោះ
គ្រឹះ​សម្រាប់​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង
04, Jul 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ដែលមាន​អារម្មណ៍​ភ័យខ្លាច បាក់​ទឹកចិត្ត គ្មាន​សង្ឃឹម​ក្នុង​ជីវិត និង​មិន​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ក្នុង​ការធ្វើ​កិច្ចការ​អ្វីមួយ គឺ​បញ្ជាក់ថា​ពួកគេ​មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​បាត់ទៅហើយ។ ជាទូទៅ​មនុស្ស​កាន់តែ​លែងមាន​ទំនុកចិត្ត​លើ​ខ្លួនឯង គឺ​នៅពេលដែល​ពួកគេ​និយាយ​ជាមួយ​មនុស្ស​មានអំណាច​ជាង​ខ្លួន មនុស្ស​មានចំណេះដឹង​ខ្ពស់ជាង​ខ្លួន ជាពិសេស​និយាយ​នៅក្នុង​ចំណោម​មហាជន​រាប់រយ​នាក់​ជាដើម។ តើ​គួរ​ធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​ជម្នះ​នឹង​ឧបសគ្គ​នេះ​បាន?



១) កុំ​មើលងាយ​ខ្លួនឯង៖ ត្រូវ​ចេះ​លើកទឹកចិត្ត ឲ្យ​តម្លៃ​លើ​ខ្លួនឯង គំ​ទ្រ​និង​សរសើ​នូវ​អ្វីដែល​ខ្លួនឯង​កំពុង​ធ្វើ។ ជាពិសេស មិន​បន្ទច់​បង្អាប់​ខ្លួនឯង មិន​រួញរា និង​ក្លាហាន​ធ្វើ​កិច្ចការ​អ្វីមួយ​ឬ​និយាយ​ជា​សាធារណៈ​នៅ​ចំពោះមុខ​មហាជន​ច្រើន​រយ​នាក់ ដោយ​មិន​ខ្លាច​គេ​សើចចំអក​ឡើយ។  

២) មើល​ពី​ចំណុច​ល្អ​ខ្លួនឯង៖ ត្រូវមាន​គំនិត ឬ​គិត​បែប​វិជ្ជមាន​មកលើ​ខ្លួនឯង នៅពេលនោះ​អ្នក​នឹងមាន​ទឹកចិត្ត និង​មាន​ជំនឿ​លើ​ខ្លួនឯង​ក្នុងការ​បំពេញ​កិច្ច​ដែល​អ្នក​ចង់​ធ្វើ ប្រកបដោយ​ភាពប្រាកដប្រជា និង​ជឿជាក់​លើ​ខ្លួនឯង។ 

៣) ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន៖ គឺ​អ្នក​ត្រូវ​គិតថា​គេ​អាច​ធ្វើបាន ខ្ញុំ​ក៏​អាចធ្វើ​បានដែរ យ៉ាងហោចណាស់​ក៏ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ថា ប្រសិនជា​ខ្ញុំ​ធ្វើ​មិន​បានល្អ​ដូច​គេ ក៏​ខ្ញុំ​អាច​ធ្វើបាន​ប្រហាក់​ប្រែល​នឹង​គេ​ដែរ។

 ៤) ត្រៀមលក្ខណៈ​មុននឹង​ធ្វើ​អ្វីមួយ៖ ការត្រៀម​លក្ខណៈ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ព្រោះ​នៅពេល​អ្នក​បាន​ត្រៀម​ចិត្ត ត្រៀម​គំនិត និង​រៀបចំ​កិច្ចការ​នោះ​រួចជាស្រេច​ហើយ​ដើម្បី​បំពេញ​វា ពេលនោះអ្វីៗហាក់បីដូចជា​រួចរាល់​អស់។ ដូច្នេះ​អ្នក​ប្រាកដជា​មិនមាន​បញ្ហា​ឬ​មាន​កង្វល់​ក្នុង​ចិត្ត​ឡើយ។

៥) អនុវត្តន៍៖ អ្នក​ត្រូវ​ហាត់​សម​ធ្វើក​ចិ្ច​ការ​នោះដដែលៗឲ្យ​ក្លាយទៅជា​ទម្លាប់​រហូតដល់​ពេលដែល​អ្នកដឹង​ខ្លួន​ឯង​ថា លេង​ភ័យក្លាច ហើយ​មាន​ទំ​នុ​ច​ចិត្ត និង​ជឿជាក់​លើ​ខ្លួន​ខ្លាំង​ថា អ្នក​ប្រាកដជា​អាចធ្វើ​កិច្ចការ​នោះបាន​យ៉ាង​ល្អ​បំផុត៕ 



© រក្សាសិទ្ធិដោយ thmeythmey.com