ពីនេះ ពីនោះ
សិច និង​ការ​កេះ​អាចម៍ច្រមុះ
04, Jul 2015 , 1:46 pm        
រូបភាព
ដោយ: ថ្មីៗ

ឪពុក និង​កូនប្រុស​កំពុង​សន្ទនា​គ្នា​អំពី​រឿង​រួមភេទ។ កូន​ឆ្ងល់​ក៏​សួរ​ឪពុក​ដូចខាងក្រោម។



កូន៖    ពុក តើ​ការ​រួមភេទ​ធ្វើអោយ​យើង​មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ​ពុក?
ឪពុក៖    វា​ដូចគ្នា​នឹង​ឯង​យកដៃ​ទៅ​កេះ​អាចម៍ច្រមុះ​ឯង​អញ្ចឹង
កូន៖    ចុះ​ពេល​រួមភេទ ហេតុអ្វីស្រីៗចាំបាច់​ថ្ងូរ មើលទៅ​ហាក់បីដូច​ជាមាន​អារម្មណ៍​ជាង​មនុស្ស​ប្រុស​ទៅទៀត?
ឪពុក៖    យី ចុះ​ពេល​ឯង​កេះ​អាចម៍ច្រមុះ វា​ស្រួល​ដៃ ឬ​ស្រួល​ច្រមុះ?
កូន៖     បើ​មនុស្ស​ស្រី​មាន​អា​ម្មណ៍​ចង់​រួមភេទ ហេតុអ្វី​បានជា​ស្អប់​ការចាប់រំលោភ?
ឪពុក៖    វា​មិន​ដូចគ្នា​ទេ បើ​ឯង​កំពុង​ដើរ​តាម​ថ្នល់​ស្រាប់​តែមាន​មនុស្ស​ម្នាក់​រត់​យ៉ាង​លឿន​មកហើយ​យក​ម្រាមដៃ​រុក​ច្រមុះ​ឯង​យ៉ាងខ្លាំង តើ​ឯង​មាន​អារម្មណ៍​យ៉ាងម៉េច?
កូន៖    ហេតុអ្វី​មនុស្ស​ស្រី​មិន​ចង់​រួមភេទ​ពេល​កំពុងមាន​រដូវ?
ឪពុក៖    ចុះបើ​ច្រមុះ​ឯង​កំពុងតែ​ហូរឈាម តើ​ឯង​ចង់កេះ​វា​ទេ?
កូន៖    ហេតុអ្វី​មនុស្ស​ស្រី​មិនសូវ​ចូលចិត្ត​ឱ្យ​ពាក់​ស្រោមអនាម័យ​ពេល​រួមភេទ?
ឪពុក៖    ចុះបើ​ពុក​ឱ្យ​ឯង​ពាក់​ស្រោមដៃ​កេះ​អាចម៍ច្រមុះ តើ​ឯង​មាន​អារម្មណ៍​យ៉ាងណា?
កូន៖    មួយ​សំណួរ​ទៀត​ណា​ពុក ហេតុអ្វី​មនុស្ស​ស្រី​ចូលចិត្ត​កន្លែងស្ងាត់ៗ និងងងឹតៗ ពេល​នាង​មាន​តំរូវការ?
ឪពុក៖    យីអើ ចុះបើ​អញ​ឱ្យ​ឯង​ទៅ​កេះ​អាចម៍ច្រមុះ​នៅមុខ​ថ្នាក់រៀន​របស់​ឯង តើ​ឯង​ហ៊ាន​ធ្វើ​ទេ? អត់​ដឹងអី​មែន​អា​កូន​នេះ ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com