ពីនេះ ពីនោះ
បើ​ស្អែក​នៅមាន
04, Jul 2015 , 2:16 pm        
រូបភាព
ដោយ: ថ្មីៗ

                             បើ​ស្អែក​នៅមាន
                              (បទ​ពាក្យ៧)



បើ​ស្អែក​នៅមាន​កុំ​ចុះចាញ់                 ត្រូវ​ខំប្រឹង​វិញ​កុំ​រាថយ
ប្រឈម​ឧបសគ្គ​កុំ​បក​ក្រោយ             ទោះ​ដួល​ក៏ដោយ​គង់​ក្រោក​បាន។

បើ​ស្អែក​នៅមាន​កុំ​ទ្រុធ​ទ្រោម            កុំ​ញ៉ាក​ចុះ​ញ៉ម​ត្រូវ​ប្រឹង​ប្រាណ
ទោះបី​ថ្ងៃ​លិច​រះ​វិញ​បាន                    ច្នោះ​មនុស្ស​គ្រប់​ប្រាណ​កុំ​អល់អែក។

បើ​ស្អែក​នៅមាន​កុំ​ទន់ជ្រាយ             កុំ​លង់​ផុង​ងាយ​នឹង​ទឹកភ្នែក
ត្រូវ​ប្រឹង​រឹងមាំ​កុំ​ទ្រាំ​ដេក                    បង្ហូរទឹកភ្នែក​ឥត​បា​ន​ការ។

បើ​ស្អែក​នៅមាន​កុំ​ប្រមាថ                ពេល​នាំ​ឲ្យ​ខាតបង់​អាសារ
ដៃ​មាន​ជើងមាន​ប្រឹង​ធ្វើការ             ខួរក្បាល​បញ្ញា​ប្រើការ​ទៅ។

បើ​ស្អែក​នៅមាន​កុំ​បោះបង់             គិត​ត្រូវ​ផ្លូវត្រង់​ផ្ចង់​សំដៅ
តូចក្តី​ធំក្តី​ការ​កុំ​នៅ                          ធ្វើ​ចុះ​ធ្វើ​ទៅនឹង​ចម្រើន។

បើ​ស្អែក​នៅមាន​កុំបី​ខ្លាច               តាំងចិត្ត​អង់អាច​ធ្វើ​ឲ្យ​កើន
ឲ្យ​កើត​ប្រយោជន៍​ជា​កំណើន       ចម្រុងចម្រើន​ដល់​សង្គម៕

        និពន្ធ​ដោយ៖ ប៊ុន ពិសី, កែសម្រួល៖ វិឆ័យ សុ​ភី
 



© រក្សាសិទ្ធិដោយ thmeythmey.com