ពិភពតារា៖ សុខ ​ស្រី​ម៉ុ​ច ផ្អាក​ពី​សិល្បៈ ព្រោះ​ឡើង​ទម្ងន់​ធាត់​ពេក
06, Jul 2015 , 9:54 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​សម្តែង​កំពុង​តែមាន​ប្រជាប្រិយភាព នាង សុខ ស្រី​ម៉ុ​ច កាលពីពេល​កន្លងទៅ នាង​បាន​សាង​កេរ្ដិ៍ឈ្មោះ​ល្បី​ក្នុង​ទីផ្សារ​សិល្បៈ ដែល​មហាជន​ពេញនិយម​ជាច្រើន ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ ស្រាប់តែ​បាត់​វត្តមាន​នាង​សូន្យឈឹង។ បញ្ហា​នេះ ស្រី​ម៉ុ​ច បញ្ជាក់ថា នាង​មិនបាន​ឈប់​ពី​សិល្បៈ​ទេ​គឺ​គ្រាន់តែ​ផ្អាក​សិន ព្រោះ​ឡើង​គីឡូ រូបរាង​មិន​ស្អាត។



ស្របពេល​ជាមួយគ្នានេះ ក៏មាន​ទស្សនិកជន​អ្នកគាំទ្រ និង​អ្នក​និយម​តាមដាន​រឿងរ៉ាវ​តារា​ក្នុងស្រុក​បាននាំគ្នា​និយាយថា ស្រី​ម៉ុ​ច ចាប់តាំងពី​មានឈ្មោះ​ល្បី និង​ទាញ​បាន​ប្រជាប្រិយ​ភាពខ្លាំង ក្នុងពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ឃើញថា នាង​ហាក់​ឡើង​យីអ៊ុន​ខ្ពស់ ធ្វើ​ឲ្យ​មាន​សាច់មាន​ឈាម​ស្រស់ថ្លា រីកមុខ​មាត់​ដូច​គ្រាប់​ជី។ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ​នៅត្រង់ថា ហេតុអ្វី​ពេលនេះ ស្រី​ម៉ុ​ច ដូចជា​ពុំ​សូវ​ឃើញ បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​សម្តែង​ដូច​មុន​ទៅវិញ ឬមួយ​នាង​ឈប់​ពី​សិល្បៈ​ទៅហើយ?

សុខ ស្រី​ម៉ុ បាន​ប្រាប់ថា នាង​ពុំបាន​ឈប់​ពី​វិស័យ​សិល្បៈ​នោះទេ ហើយ​មូល​ហេតុដែល​ធ្វើឱ្យ​នាង ហាក់​រយាល​ឃ្លាតឆ្ងាយ​សិល្បៈ​មួយរយៈ​នេះ ដោយសារ​មាន​បញ្ហា​ផ្ទាល់ខ្លួន​បន្តិច​បន្តូច។ស្រី​ម៉ុ​ច បញ្ជាក់ថា «ខ្ញុំ​មិនបាន​ឈប់​ពី​សិល្បៈ​ទេ​បង..! គឺ​គ្រាន់តែ​ផ្អាក​សិន ព្រោះ​ឥឡូវ ខ្ញុំ​ធាត់​ខ្លាំ​ពេក(ឡើង​គីឡូ)។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​ខ្ញុំ​មិនសូវ​ចង់បង្ហាញ​វត្តមាន​ក្នុង​ការចេញ​សម្តែង ឬ​តាម​កម្ម​វី​ធី​នានា​នោះ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​សម្រក​គីឡូ​បាន​វិញ ពេលណា​នោះ ខ្ញុំ​នឹង​ចាប់ផ្តើម​ទទួលយក​ការហៅ​សម្តែង​ឡើងវិញ..»។

តារា​សម្តែង សុខ ស្រី​ម៉ុ​ច បាន​បន្តទៀតថា កាលពីមុន នាង​មាន​មាន​ទម្ងន់​ត្រឹមតែ៤៩ គីឡូ​តែប៉ុណ្ណោះ​តែ​ឥឡូវ​ឡើង រហូតដល់៥៤ គីឡូ ពោលគឺ​ឡើងដល់​ទៅ៥គីឡូ។ មូល​ហេតុដែល​ធ្វើឱ្យ​នាង​ឡើង​គីឡូ​ដូច្នេះ គឺ​មកពី​នាង​ញ៉ាំ​មិន​តម​អាហារ នឹង​រវល់​ការងារ​ផ្ទាល់ខ្លួន​ហត់ ទើប​ពេលខ្លះ​បណ្តាលឱ្យ​នាង​ញ៉ាំ​បាន​ច្រើន ឡើង​គីឡូរ​បែបនេះ​តែម្ដង។

តារា​សម្តែង​សម្បុរ ស្រអែម​ស្រស់ សុខ ស្រី​ម៉ុ​ច បន្ថែមថា «គោលបំណង​របស់ខ្ញុំ​ពេលនេះ គឺ​នៅពេលដែល​ខ្ញុំ​សម្រក​ទម្ងន់ បាន៨គីឡូ​ពេលណា​នោះ គឺ​ខ្ញុំ​នឹង​ទទួលយក​ការថត​សម្តែង​ឡើងវិញ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​អ្នកគាំទ្រ។ ម្យ៉ាងទៀត​ព្រោះថា ពេល​ខ្ញុំ​កំពុង​ធាត់ អ៊ីចឹង គឺ​សម្តែង​មើលទៅ​មិន​សម ហើយក៏​មិនសូវ​ស្អាត​ដែរ តែបើ​ស្រក​គីឡូ​ជាង​នេះ​បន្តិច​វិញ នោះ​គឺជា​ការល្អ..»៕



© រក្សាសិទ្ធិដោយ thmeythmey.com