កីឡាជាតិ
ជាតិ
Universiade៖ ក្រុម​កីឡាករ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​ចាញ់​រ៉ូ​ម៉ា​នី ៣-០
06, Jul 2015 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជា​កីឡាករ​កម្ពុជា បាន​បើកឆាក​ជាមួយនឹង​បរាជ័យ ៣-០ នា​ជំនួប​ក្រុមទី៨ជាមួយ​រ៉ូ​ម៉ា​នី​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ក្របខណ្ឌ​សាកលវិទ្យាល័យ​ពិភពលោក​លើក​ទី២៨ (2015 Summer Universiade) នៅ​ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង។



នា​ជំនួប​នៅ​សាល Jangseong Honggildong Gymnasium កម្ពុជា​ចាញ់​រ៉ូ​ម៉ា​នី ៣-០ ដោយ​សិត​ទីមួយ Diniel Dan យកឈ្នះ​ណៃ សា​រ៉ា​វៃ ១១-៩ ១១-៦ និង ១៥-១៣ សិត​ទី​ពីរ Munteanu Lucian ឈ្នះ អ៊ឹង ស្រ៊ូ​យ​ហ៊ួ​រ ១១-៥ ១១-៥ និង១១-៧ ហើយ​នៅ​សិត​ទី​បី Spelbus Alin Marian យកឈ្នះ សារៈ ស៊ូ​ព្រីង ១១-៧ ១១-៧ និង១២-១០ ។

ការប្រកួត​លើក​ទី​ពីរ កម្ពុជា​ប៉ះ​ជាមួយ​ឡេ​តូ​នី នា​វេលា​ល្ងាច​នេះ ហើយ​ប៉ះ​ជាមួយ​បារាំង​នៅ​ព្រឹក​ថ្ងៃស្អែក។ សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​ជា​ក្រុម​នេះ មានការ​ចូលរួម​ប្រទេស​ចំនួន​រហូតដល់៣០ប្រទេស៕


© រក្សាសិទ្ធិដោយ thmeythmey.com