ពីនេះ ពីនោះ
ភាពស្មោះត្រង់ ជា​គ្រឹះ​នៃ​ការទំនាក់ទំនង ?
07, Jul 2015 , 7:47 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ជោគជ័យ​នៅក្នុង​ការសិក្សា ការងារ ជីវិត និង​ជោគជ័យ​លើ​អ្វី​ផ្សេងទៀត គឺ​សុទ្ធតែ​កើតឡើង​ពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​យើង។ ប៉ុន្តែ ការ​ទំនាក់​ទំ​នង់​នេះ​មាន​ប្រសិទ្ធភាព និង​មាន​និរន្តរ៍ភាព​មិនចេះ​រីងស្ងួត​នោះ គឺ​អាស្រ័យ​លើ​ខ្លួន​អ្នក ថា តើ​អ្នកជា​មនុស្ស​ស្មោះត្រង់​ប៉ុនណា?



ចម្លើយ​នោះ គឺ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា ស្មោះត្រង់ ឬ មិន​ស្មោះត្រង់ នៅត្រង់ថា ប្រសិនជា​អ្នក​ធ្លាប់​ទំនាក់ទំនង​ជាមួយ​គេ​រួម​ម្តង​ហើយ តើ​ថ្ងៃក្រោយ​គេ​នៅ​ចង់​ទំនាក់ទំនង​ជាមួយ​អ្នក​ទៀត​ឬ​អត់? តើ​អ្នកជា​មនុស្ស​ពោល​ពាក្យពិត ស្មោះត្រង់​គិត​ប្រយោជន៍​រួម​ជាធំ ឬ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ជាធំ? តើ​អ្នកជា​មនុស្ស​ទៀងត្រង់ ឬ​ជាម​នុស្ស​ក្រឡិចក្រឡុច បាតដៃ​ខ្នងដៃ​ដែ​ឬទេ? ។ ល។  

សំណួរ​ទាំងនេះ​អាច​ឆ្លុះបញ្ចាំង​បាន អ្នកជា​មនុស្ស​មាន​ទំនាក់ទំនង​មិនចេះ​រីក​ស្ងួត​មែនឬ​យ៉ាងណា? ទំនាក់ទំនង​រីងស្ងួត ឬ មិន​រីង​ស្ងួន ទាំង​អ្នក និង​ដៃគូ​ទំនាក់ទំនង​របស់​អ្នក ប្រាក​ដ៏​ជា​ដឹង​ច្បាស់​ណាស់​ថា ទំនាក់ទំនង​នេះ​គួរតែ​បន្ត ឬ មិនគួរ​បន្តទៀត?

ដើម្បី​ចៀសវាង​កុំ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​រីងស្ងួត និង​ធ្វើ​ឲ្យ​ទំនាក់​ទំ​នង់​របស់​អ្នក​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​និរន្តរ៍ភាព អ្នក​ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​របស់​អ្នក ដោយ​គិត​ប្រយោជន៍​រួម​ជាធំ ពោល​ពាក្យពិត គោរព​ពាក្យសម្តី​ដែល​ខ្លួន​បាន​សន្យា និង​មិន​ប្រើល្បិច​កល​លើ​នរណាម្នាក់ ឬ​ក្រុម​ណាមួយ ដើម្បី​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​នោះទេ។ ល។ ចំណុចសំខាន់ៗទាំងនេះ​សុទ្ធតែជា​គ្រឹះ​នៃ​ទំនាក់ទំនង​មិនចេះ​រីងស្ងួត៕



© រក្សាសិទ្ធិដោយ thmeythmey.com