ពិភពតារា៖ ឃុន ច័ន្ទ​តារា​វ​ត្តី ពន្លក​តារា​ថ្មី​រះ​លើ​វិថី​សិល្បៈ
07, Jul 2015 , 10:36 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង​រូប​ស្រស់​កញ្ញា ឃុន ច័ន្ទ​តារា​វ​ត្តី ដែល​ទើបតែ​បន្សាត់​ខ្លួន​នាំយក​រូប​សម្រស់ និង​ទឹកដម​សំឡេង​មក​ស្វែងរក​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​បាន​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ ទទួលបាន​ការគាំទ្រ​គួរ​ឲ្យ​កត់សម្គាល់។ យូរៗម្តង នាង​បាន​ឡើង​បង្ហាញ​វត្តមាន​ជាតា​រា​កិត្តិយស​នៅតាម​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍ជារឿយៗផងដែរ។



ឃុន ច័ន្ទ​តារា​វ​ត្តី ជា​អ្នកចម្រៀង​ប្រចាំ​នៅក្នុង​ក្លឹប​កំ​ម្សា​ន្ត ស្ប៉ា​ក។ តាមរយៈ​រូប​សម្រស់​ដ៏​ស្រស់​សោភា​នេះ ទោះបីជា ឃុន ច័ន្ទ​តារា​វ​ត្តី មិនទាន់​មានឈ្មោះ​ច្រៀង​ឱ្យ​ផលិតកម្ម​ណាមួយ​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​កញ្ញា​ក៏​ជា​តារាចម្រៀង​ម្នាក់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​លើក​ឆាក​ទូរទស្សន៍ និង​នៅតាម​បណ្តា​ខេត្ត​ផងដែរ។

ការ​មិនទាន់​មានឱកាស​ធ្វើជា​ម្ចាស់​សំឡេង​នៅលើ​ថាស​ស៊ី​ឌី​នេះ កញ្ញា ឃុន ច័ន្ទ​តារា​វ​ត្តី បាន​ប្រាប់ថា មួយរយៈ​មិន​នេះ​នាង​ត្រូវបាន​ផលិតកម្ម​ក្នុងស្រុក​ពីរបាន​ហៅ​ឱ្យធ្វើ​កុងត្រា ផងដែរ ប៉ុន្តែ​នាង​មិន​ទទួលយក ព្រោះ​ផលិតកម្ម​ទាំងពីរ​ថ្មី និង​មិនទាន់មាន​កេរ្តិ៍ឈ្មោះ។ ម្យ៉ាងទៀត​គម្រោង​ផលិត​ខ្សោយ ដូច្នេះហើយ​នាង​ក៏​មិន​ចុះ​កុងត្រា​នាំ​តែ​ពិបាក​ដល់​ការងារ​ដែល​ខ្លួន​មាន​សព្វថ្ងៃ​នោះទេ។

កញ្ញា ឃុន ច័ន្ទ​តារា​វ​ត្តី បាន​ឲ្យ​ដឹងថា ការចុះ​កុងត្រា​ជាមួយ​ផលិតកម្ម គឺ​គេ​ទាមទារ​កាត់​ភាគរយ​គ្រប់​ប្រាក់ចំណូល​ពី​សិល្បៈ​របស់​នាង ដូច្នេះហើយ​ទើប​នាង​មិនសូវ​ខ្វល់​ចង់​ចូល​ផលិតកម្ម ព្រោះ​ទីផ្សារការងារ​របស់​នា​ង​នាពេល​បច្ចុប្បន្ននេះ​មាន​ច្រើន​រកតែ​ពេល​សម្រាក​គ្មាន​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com