កីឡាជាតិ
Universaide៖ ហែម ថុនពន្លឺ ជាប់លេខ២ក្នុងក្រុម ប៉ុន្តែគ្មានឱកាសឈានទៅវគ្គ១/២ផ្តាច់ព្រ័ត្រ
× កីឡាករហែលទឹក ហែម ថុនពន្លឺ បានបញ្ចប់ចំណាត់ថ្នាក់លេខ២នៅក្នុង Heat 1 នាការប្រកួតវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកសាកលវិទ្យាពិភពលោកលើកទី២៨ (2015 Summer Universaide) នៅទីក្រុង Gwangjuប្រទេសកូរ៉េខាងត្បូង។
នាការប្រកួតនៅអាងក្នុងបរិវេណសាកលវិទ្យាល័យ Nambu University នៅព្រឹកថ្ងៃទី៧ ខែកក្កដា ហែម ថុនពន្លឺ ដែលតំណាងឲ្យសាកលវិទ្យាល័យវេស្ទើន ស្ថិតក្នុង Heat 1 ដែលមានកីឡាករ៧នាក់ ខណៈកីឡាករទាំងអស់ដែលចូលរួមប្រជែងវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនេះ មានរហូតដល់ទៅ៨១នាក់។
នៅក្នុង Heat 1 កីឡាករអូម៉ង់ Albulushi Mohamed Sameer Juma បានប្រើថិរវេលា ១:០០.៤៥ ដើម្បីទទួលបានចំណាត់ថ្នាក់លេខមួយ និងបន្តឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហែម ថុនពន្លឺ ដែលស្ថិតនៅពីក្រោយ២៤វិនាទី ពោលគឺ ១:០០.៦៩ នោះ បានធ្លាក់ចេញពីការប្រកួត។
ទោះបីជាយ៉ាងណា នេះជាកំណត់ត្រាល្អមួយសម្រាប់ ហែម ថុនពន្លឺ ក្នុងព្រឹត្តិការណ៍ 2015 Summer Universaide ដោយគេហែលចាញ់តែកីឡាករអូម៉ង់ម្នាក់ប៉ុណ្ណោះនៅក្នុង Heat ហើយបានយកឈ្នះកីឡាករមកពីប៉ាគីស្ថាន ស្រីលង្កា (២នាក់) ម៉ុងហ្គោលី និងអ៊ូហ្គង់ដា៕
© រក្សាសិទ្ធិដោយ thmeythmey.com