កីឡាជាតិ
គិរីវង់ និង​ប៉ូលិស រក​ការ​ឈ្នះ​លើកដំបូង ខណៈ​ការពារជាតិ​ទទួល​បឹងកេត វេ​ស្ទើ​ន​ស្វាគមន៍​បៀ​ល​ប្រាយ
08, Jul 2015 , 10:30 am        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015) បានធ្វើ​ដំណើរ​ជម្រុះ​ដល់​សប្ដាហ៍​ទី៣ ហើយ​ក្នុង​ជើង​ទី១ នេះ​ដោយ​ក្រុម​វេ​ស្ទើ​ន​ជួប​ប្រកួត​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត ហើយ​ក្រុម​ក្រសួងការពារជាតិ ជួប​បឹងកេត​អង្គរ និង គីរីវង់​សុខ​សែន​ជ័យ ត្រូវ​ជួប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​រសៀល​ម៉ោង ៣:៣០ នាទី​ដំណាលគ្នា ក្នុង​ថ្ងៃ​ពុធ ទី ៨ ខែ កក្កដា នេះ។



*សាកលវិទ្យាល័យ ២ ក្នុង​លី​ក​ប៉ះគ្នា
ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែលមាន​សាកល​វិទ្យា​វេ​ស្ទើ​ន នៅ​ពី​ក្រោយខ្នង នឹងត្រូវ​បើ​ទ្វា​កីឡដ្ឋាន​ស្មៅ​សិប្ប​និមិត្ត​របស់ខ្លួន ទទួល​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត ដែល​ស្ថិតក្រោម​ការឧបត្ថម្ភ​ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ប្រកួត​គ្នា​ស្វែងរក៣ ពិន្ទុ​នៅ​រសៀល​នេះ។

វេ​ស្ទើ​ន បាន​ប្រកួត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ២ ទល់ ១ កាលពី​ជំនួប​បើកឆាក តែ​ស្ដារ​ដើម​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ វិញ​ដោយ​លទ្ធផល ៦ ទល់ ៤ កាលពីពេលថ្មីៗនេះ។ លោក ឡុង រិ​ទ្ធា កំពុងតែ​គ្រប់គ្រង​កីឡាករ​ក្នុង​ក្រុម ខណៈ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​បាន​ជួយ​ឱ្យ​ក្រុម​នេះ​ការពារ​តំណែង​ជើងឯក​កីឡា​ឧ​ត្ត​មសិ​ក្សា​និង​មធ្យមសិក្សា ២០១៤-២០១៥ បានសម្រេច ក្រោយ​យកឈ្នះ​សាលា​មធ្យមសិក្សា​សុខាភិបាល​ស្ទឹងត្រែង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ៤ ទល់ ។

ចំណែក​បៀ​ល​ប្រាយ ជា​ក្រុម​ដែល​រក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​ច្រើនជាងគេ ក្រោយ​ឆ្លង​កាត​បាន ២ ប្រកួត​មកនេះ ពោលគឺ​រកបាន ៨គ្រាប់។ កីឡាករ ថៃ ផល្លា, AdeyanjuRasheedOmokafe, អ៊ូច ចំរើន, រ៉ី​ង ប៊ុន​ហៀ​ង, SadakuniTomoyukiនិង EsuaTnaszSankaraសុទ្ធតែ​ធ្លា​ប់រក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​ឱ្យ​ក្រុម។

* ការពារជាតិ និង បឹងកេត តើ​មួយណា​ខ្លាំង​ជាង?
ក្រុម​ទាំង ២ ប្រកួត ២ លើក​ឈ្នះ ១ និង ស្មើ ១ មាន ៤ ពិន្ទុ​ដូចគ្នា។ ទស្សនិកជន​ជាច្រើន​បាន​ជ្រាបថា​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់) ជា​ទឹកដី​របស់​ក្រុម​ក្រសួងការពារជាតិ ប៉ុន្ដែ​ទីលាន​ស្មៅ​ធម្មជាតិ​មួយ​នេះ​ក៏​ជា​ទឹកដី​របស់​បឹងកេត​អង្គរ ផងដែរ ព្រោះ​ក្លិប​ទាំង ២ សហការគ្នា​ធ្វើ​ម្ចាស់ផ្ទះ​លើ​ទីលាន​តែមួយ។

លោកគ្រូ​បង្វឹក ប្រាក់ សុវណ្ណារ៉ា បាន​ដឹកនាំ​ក្រុម​ប្រកួត​បើកឆាក​ស្មើគ្នា ០ ទល់ ០ ជាមួយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន តែ​បាន​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គឺ​រ វិញ​ដោយ​លទ្ធផល ៣ ទល់ ។ លោកគ្រូ​បង្វឹក​រូបនេះ​នៅមាន​កីឡាករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​នៅលើ​ទីលាន​ប្រកួត​ជាច្រើន​ទៀត​ដែល បញ្ចេញ​មិនទាន់​អស់។

ចំណែក​ក្រុម​ក្រសួងការពារជាតិ ដឹកនាំ​ដោយ​លោក ទេព ឡុង​រចនា បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ក្រុម ដោយ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន ៥ នាក់​ជា​សមាជិក​ក្រុម ស្របពេល​ឆ្នាំ​រាល់ដង​ក្លិប​មួយ​នេះ​ប្រើតែ​ធនធាន​កីឡាករ​ក្នុងស្រុក​ប៉ុណ្ណោះ។ ការពារជាតិ មាន ៤ ពិន្ទុ​ក្នុង​ដៃ​ក្រោយ​ប្រកួត​ឈ្នះ​វេ​ស្ទើ​ភ្នំពេញ ២ ទល់ ១ តែ​ស្មើគ្នា​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) ១ ទល់ ។

*ប៉ូលិស និង គីរីវង់ ស្វែងរក​ការ​ឈ្នះ​លើកដំបូង

ទាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (ប៉ូលិស) និង គីរីវង់​សុខ​សែន​ជ័យ ប្រកួត​បើកឆាក២ លើក​ហាក់​មិនទាន់មាន​យីអ៊ុន​នៅឡើយ​ទេ ដោយ​ប្រកួត​ស្មើ ១ ចាញ់ ១ និង មាន ១ ពិន្ទុ​ដូចគ្នា ស្ថិតនៅក្នុង​បញ្ជីក្បែៗតំបន់​គ្រោះថ្នាក់។

ប៉ូលិស បាន​ប្រកួត​បើកឆាក​ចាញ់​ក្រុម​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ២ ទល់ ០ តែ​ទប់​ស្មើ​ជាមួយ​ក្រសួងការពារជាតិ នៅ​ស្ដា​ត​ចាស់ ចាស់ ១ ទល់ ។ លោកគ្រូ​បង្វឹក អ៊ុក កង​យ៉ា​និ​ត ដែលមាន​ឈ្មោះ​ជា​គ្រូ​ជំនួយ​ក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ​នោះ កំពុងតែ​រក​វិធី កក់​កៅអី​វគ្គ ៤ ក្រុម​ចុងក្រោយ​មុន​បញ្ចប់​រដូវ​កាល។

ចំណែក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​មិនទាន់បាន​បើ​ខ្ទង់ចំណាយ​កុងត្រា​ជាមួយ​កីឡាករ​បរទេស​នៅឡើយ​នោះទេ ព្រោះ​ក្លិប​ខ្វះ​អ្នក​ឧបត្ថម្ភ។ កីឡាករល្អៗ មូ​យ​ចំនួន​បាន​ចាក​ចេញពី​ក្រុម​ក្រោយ​បញ្ចប់​លី​ក​រដូវ​កាល​មុន។ ប៉ុន្ដែ​កីឡាករ​ឆ្នើម​របស់​ក្រុម​ម្នាក់​គឺ អ៊ិន វិច្ឆិកា នៅតែ​រួមរស់​ជាមួយ​ក្លិប​ក្នុង​ស្រុកកំណើត​របស់ខ្លួន​មួយ​នេះ។ ក្រុម​មកពី​ខេត្តតាកែវ នេះ​បាន​ប្រកួត ស្មើគ្នា ១ ទល់ ១ ជាមួយ ស៊ីម៉ាក់ តែ​ចាញ់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦ ទល់ ៤៕

គូប្រកួត​ទាំង ៣ ខាងលើ តើ​ក្រុម​ណា​អាច​រកបាន ៣ ពិន្ទុ​នៅ​រសៀល​នេះ?



© រក្សាសិទ្ធិដោយ thmeythmey.com