កីឡាជាតិ
ជាតិ
កម្ពុជា​ធ្លាក់​ចេញ ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​កីឡា​សាកលវិទ្យាល័យ​ពិភពលោក
08, Jul 2015 , 4:19 pm        
រូបភាព
ដោយ: រួបរួម
កីឡា​តេ​ក្វាន់​ដូ វាយ​កូនឃ្លី​លើ​តុ ហែល​ទឹក និង​អត្តពលកម្ម ចាញ់​ជា​បន្តបន្ទាប់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​សាកលវិទ្យាល័យ​ពិភពលោក​លើក​ទី២៨នៅ​ក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង (Universiade Gwangju 2015) ដោយ​កម្ពុ​ជាមាន​សកម្ម​ភាព​ប្រកួត​ចាប់ពី​ថ្ងៃទី៦ ខែកក្កដា មក។



សម្រាប់​ក្រុម​កីឡាវាយកូនឃ្លីលើតុ កីឡាករ ណៃ សា​រ៉ា​វៃ កីឡាករ សារៈ ស៊ូ​ព្រីង និង អ៊ឹង ស្រ៊ូ​យ​ហួរ ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បាន​ចាញ់​ទាំងបី​ប្រកួត​ក្នុង​ពូ​ល A លើ​វិញ្ញាសា​ជា​ក្រុម។ ពួកគេ​ចាប់ផ្តើម​ដោយ​ចាញ់​រូ​ម៉ា​នី ៣-០ ចាញ់​ឡេ​តូ​នី ៣-១ និង​ចុងក្រោយ​ចាញ់​បារាំង ៣-០ ។ រីឯ​វិញ្ញាសា​វាយ​គូ​បុរស ណៃ សា​រ៉ា​វៃ និង អ៊ឹង ស្រ៊ូ​យ​ហួរ ចាញ់​ក្រុម​កីឡាករ​ហុងកុង ៣-០ នៅ​វគ្គ៣២ក្រុម​ដំបូង។

ចំពោះ​កីឡាហែលទឹក កីឡាករ ហែម​ថុ​ន​ពន្លឺ ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បានបញ្ចប់​ចំណាត់ថ្នាក់​លេខ២នៅក្នុង Heat 1 នា​ការប្រកួត​វិញ្ញាសា​ហែល​សេរី​ចម្ងាយ១០០ម៉ែត្រ ប៉ុន្តែ​រូបគេ​ថិរវេលា​របស់គេ​មិន​គ្រប់គ្រាន់​ក្នុង​ឈានទៅ​កាន់​វគ្គ​បន្ត​ឡើយ។

ជាមួយគ្នា កីឡាករ​អត្តពលកម្ម ង៉ែត ភា​រ័ត្ន បាន​ធ្លាក់​ចេញពី​ការប្រកួត​វិញ្ញាសា​រត់​ចម្ងាយ១០០ម៉ែត្រ។ កីឡាករ​ដែល​តំណាង​ឲ្យ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​រូបនេះ មិនបាន​រត់​ទៅដល់​គោលដៅ​ឡើយ​នៅក្នុង Heat ដែល​កីឡាករ៨រូប។

សម្រាប់​កីឡា​តេ​ក្វាន់​ដូ កីឡាការិនី ស៊ឹម រចនា និង ទួន ណា​វុ​ធ សុទ្ធតែ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​លើ​វិញ្ញាសារៀងៗខ្លួន។ ឈានដល់​វគ្គ១/២ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា Individual Poomsae ស៊ឹម រចនា បានបញ្ចប់​ចំណាត់ថ្នាក់​ទី១៣ក្នុងចំណោម​កីឡាការិនី១៥នាក់ ខណៈ ទួន ណា​វុ​ធ ស្ថិតនៅ​ចំណាត់ថ្នាក់​ចុង​គេ​ក្នុងចំណោម​កីឡាករ៩នាក់។

ដូចគ្នា​ផងដែរ លើ​វិញ្ញាសា Mixed Pair Poomsae រចនា និង ណា​វុ​ធ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ប៉ុន្តែ​ពួកគេ​បញ្ចប់​ចំណាត់ថ្នាក់​ចុង​គេ​ក្នុងចំណោម១១នាក់​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕

យោងតាម​ការ​ឱ្យដឹងពី​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា បានឱ្យដឹងថា កីឡា​ទាំង ៤ ប្រភេទ​របស់​កម្ពុ​ជាមាន​អត្ត​ព​លិ​ក​ចំនួន ១២ រូប​ដោយ​ក្នុងនោះ កីឡា​តេ​ក្វាន់​ដូរ៥ រូប មាន អត្តពលកម្ម២ រូប ហែល​ទឹក០២ រូប និង​វាយ​កូនឃ្លី​លើ​តុ...


© រក្សាសិទ្ធិដោយ thmeythmey.com