កីឡាជាតិ
ជាតិ
ណាហ្គា​ជួប​អាស៊ី​អឺរ៉ុប ស្វាយរៀង​ស្វាគមន៍​ស៊ីម៉ាក់ ថា​យ​ហ្គឺ​រ​ទៅ​ដី​ភ្នំពេញ​ក្រោ​ន
09, Jul 2015 , 11:55 am        
រូបភាព
ដោយ: រួបរួម
ការប្រកួត​សប្តាហ៍​ទី៣នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ មាន៣ប្រកួត ដោយ​អាស៊ី​អឺរ៉ុប​ត្រូវ​តទល់​ជាមួយ​ណាហ្គា​វើ​ល ស្វាយរៀង​បន្តធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល​ចំណូល​ថ្មី ស៊ីម៉ាក់ ខណៈ​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ។



អាស៊ី​អឺរ៉ុប ជួប ណាហ្គា​វើ​ល ម៉ោង៣ និង៣០នាទី នៅ​ស្តា​ត​ចាស់
អាស៊ី​អឺរ៉ុប គឺជា​ក្រុម​តែមួយគត់​ដែល​មិនទាន់មាន​ពិន្ទុ​នៅក្នុង​ដៃ ក្រោយ​ចាញ់២ប្រកួតជាប់ៗគ្នា ប៉ុន្តែ​ពួកគេ​តែងតែមាន​គ្រាប់​ស៊ុត​បញ្ចូល​ទី។ សម្រាប់​ណាហ្គា​វើ​ល ពួកគេ​នឹង​ព្យាយាម​លុបលាង​ការខកចិត្ត​ក្រោយ​បរាជ័យ ៤-២ នៅ​កីឡដ្ឋាន RSN កាលពី​ថ្ងៃអាទិត្យ។


ស្វាយរៀង ជួប ស៊ីម៉ាក់​យូ​ណាយ​ធី​ត ម៉ោង៦ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង
ក្រោយ​ទទួល​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​លើ​អាស៊ី​អឺរ៉ុប ស្វាយរៀង​រំពឹង​ទទួលបាន៣ពិន្ទុ​យ៉ាង​ងាយស្រួល​លើ​ស៊ីម៉ាក់ យូ​ណាយ​ធី​ត​ដែលជា​ចំណូល​ថ្មី។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក មាស សំអឿន ស៊ីម៉ាក់ មិនទាន់​ស្គាល់​បរាជ័យ តាមរយៈ​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ២ប្រកួត​ជាប់​គ្នា។

ភ្នំពេញ​ក្រោ​ន ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ម៉ោង៦ល្ងាច​នៅ​កីឡដ្ឋាន RSN
ភ្នំពេញ​ក្រោ​ន​បន្ត​ធ្វើជា​ម្ចាស់ផ្ទះ​បី​លើកជាប់ៗគ្នា​នៅ​កីឡដ្ឋាន RSN របស់ខ្លួន។ ក្រោយ​ស្មើ​ជាមួយ​បឹងកេត ពួកគេ​បាន​បំបាក់​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល​យ៉ាង​ចាស់ដៃ។ សម្រាប់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ វា​នឹង​ក្លាយជា​បន្ទុក​យ៉ាង​ធ្ងន់​មួយ​បន្ថែមទៀត បន្ទាប់​ពួកគេ​ចាញ់​បឹងកេត​អង្គរ ៣-២ នៅ​ស្តា​ត​ចាស់៕


© រក្សាសិទ្ធិដោយ thmeythmey.com