ពិភពតារា៖ គង់ វិច្ឆិកា​ពី​ឡាន​កូរ៉ូឡា មក​ជិះ​លុច​ស៊ី​ស៣០០
10, Jul 2015 , 8:19 am        
រូបភាព
ដោយ:

ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង​គង់ វិច្ឆិកា​ថ្វីបើ​ពេលនេះ​វិស័យ​សិល្បៈ​របស់​នាង​មាន​រយៈពេល៣ឆ្នាំ​មកហើយ​ក្ដី តែ​តារា​រូបនេះ​ក៏​មិនទាន់​ហក់​ឲ្យ​ខ្លាំង និង​ក្ដោប​ប្រជាប្រិយភាព​ដល់​កំពូល និង​ទទួល​ការងារ​ឲ្យ​ច្រើន​ដូចជា​តារា​ល្បី​មួយចំនួន​ដែរ​ប៉ុន្តែ​នាង​មាន​ភាព​ហ៊ឺហា​អាច​ប្តូរ​រថយន្ត​ពី​ឡាន​កូរ៉ូឡា មក​ជិះ​លុច​ស៊ី​ស៣០០ ពណ៌​ស និង​ទិញ​ផ្ទះ​ថ្មី១ល្វែង នៅ​ម្តុំ​អូរ​បែកក្អម ដែលមាន​តម្លៃ​ជិត១០ម៉ឺន​ដុល្លារ​យ៉ាង​រំភើយ។



បើ​និយាយ​ពីបទ​ពិសោធន៍​ក្នុង​អាជីព​សម្ដែង​សិល្បៈ​របស់​គង់ វិច្ឆិកា នាង​ទើបតែ​មានឱកាស​សម្តែង​ខ្សែភាពយន្ត​បាន៤រឿង​ប៉ុណ្ណោះ ហើយ​ទើបតែ​ទទួល​តំណែង​ជា​តួឯក​ក្នុង​រឿង “បេះដូង​ក្រៅ​ទ្រូង”ដែល​ត្រៀម​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា។

យ៉ាងណាក្តី​បើ​គេ​ងាក​ទៅ​ប៉ាន់ស្មាន​ពី​ប្រាក់ចំណូល​របស់​នាង​វិញ​ក៏​មិនទាន់​អាច​នឹង​កើប​ប្រា​ក់បាន​ច្រើន​សម្រាប់​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​នាង​ឲ្យ​មាន​ភាព​ហ៊ឺហា​ប្តូរ​រថយន្ត​ពី​ឡាន​កូរ៉ូឡា មក​ជិះ​លុច​ស៊ី​ស៣០០ ពណ៌​ស និង​ទិញ​ផ្ទះ​ថ្មី ១ល្វែង នៅ​ម្តុំ​អូរ​បែកក្អម ដែលមាន​តម្លៃ​ជិត១០ម៉ឺន​ដុល្លារ​នោះទេ។

ពាក់ព័ន្ធ​រឿងនេះ​ប្រភពពី​មហាជន​និយាយថា ការ​មានបាន​លឿន​បែបនេះ​ប្រាកដ​ជាមាន​ការជួយជ្រោមជ្រែង​ពី​បុរស​អ្នកមាន​ក្រៅ​សិល្បៈ​ឧបត្ថម្ភ​ជាមិនខាន បើសិន​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ពី​សិល្បៈ​ហើយ​ទើបតែ​មានកេរ្តិ៍ឈ្មោះ​តិចតួច​ដូច​នាង​ដូចជា​រហ័ស​មានបាន​ពេក​ហើយ ព្រោះ​កន្លងមក​មាន​អ្នកសិល្បៈ​ជាច្រើន​តែងតែ​ត្អូញត្អែរ​ពី​ចំណូល​បានមកពី​សិល្បៈ​ថា​មិនអាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​បានទេ។

ទាក់ទង​រឿង​ដែលថា​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​ជួយឧបត្ថម្ភ​នោះ គង់ វិច្ឆិកា ធ្លាប់បាន​និយាយថា នាង​កំពុង​សិក្សា​ចិត្ត​គូស្នេហ៍​ពី​បុរស​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ម្នាក់ ដើម្បី​ឈានទៅ​ចាប់ដៃ​ធ្វើជា​គូ​អនាគត​នៅពេល​ខាងមុខនេះ។

បច្ចុប្បន្ននេះ​ក្រោយពី​ឈាន​ចូលដល់​ឆ្នាំ២០១៥នេះ​គង់ វិច្ឆិកា គេ​បានឃើញ​នាង​ប្តូរ​រថយន្ត​ពី​កូរ៉ូឡា​មក​ជិះ​លុច​ស៊ី​ស៣០០ ពណ៌​ស និង​ទើបតែ​ទិញ​ផ្ទះ១ល្វែង​នៅ​អូរ​បែកក្អម​មានតម្លៃ​ជិត១០ម៉ឺន​ដុល្លារ។ នាង​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​នាង​កំពុង​ចំណាយ​ប្រាក់​បន្ថែមទៀត​សម្រាប់​ជួសជុល​កែលំអ​និង​ទិញ​សម្ភារៈ​មួយចំនួន​ដាក់​ផង។ ការទិញ​ផ្ទះ​ថ្មី​នេះ​គង់ វិច្ឆិកា បញ្ជាក់​បន្ថែមថា នាង​មិនបាន​លក់​ផ្ទះ​ចាស់​ទេ ហើយក៏​មិនមែនជា​ប្រាក់ឧបត្ថម្ភ​ពី​គូស្នេហ៍​ដែរ គឺជា​ប្រាក់​កម្លាំង​ញើស​ឈាម​របស់​នាង​ប៉ុណ្ណោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com