កីឡាជាតិ
បញ្ជី​ឈ្មោះ​កីឡាករ៣០នាក់​ដំបូង​របស់ U-19 ជម្រើសជាតិ​ត្រៀម​ពាន AFF U19
10, Jul 2015 , 8:39 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បញ្ជូន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ១៩ ឆ្នាំ (U-19) របស់ខ្លួន​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​យុវជន AFF U19 Championship 2015 ដែល​នឹង​រៀបចំ​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ ចុងខែ​សីហា ឆ្នាំ ២០១៥ ខាងមុខនេះ។


យោងតាម​ការឱ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​ស្វាយរៀង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឈុត​នេះ​នឹង​ប្រកួត​មិត្តភាព​ចំនួន ២ ប្រកួត គឺ​នៅ​ថ្ងៃទី ៩ និង ១៣ ខែ សីហា ឆ្នាំ ២០១៥ ស្របពេល​បច្ចុប្បន្ន​មាន​កីឡាករ ៣០ នាក់​ក្នុង​បញ្ជី​របស់លោក ហុក សុ​ជីវ័ន ដែលជា​គ្រូ​បង្គោល។ នៅ​ថ្ងៃទី២០ ខែកក្កដា នឹង​ក្រុម​គ្រូបង្វឹក​នឹង​ជម្រុះ​កីឡាករ៥នាក់ ចេញពី​បញ្ជី​និង​បន្ត​ជម្រុះ​សម្រាប់​បញ្ជី​ចុងក្រោយ​ជា​បន្តទៀត។

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ៣០នាក់​ដំបូង៖
ក្លិប​ក្រសួងការពារជាតិ៖ អ៊ុំ សេរី​រ័ត្ន, ទូច រូ​ម៉ា,ម៉ែន មុន្នី​រ៉ា, សុខ ហៀ​ង, រឿ​ម ចាន់​រឿន, ច្រឹង ពលរដ្ឋ, ពុំ បារាំង, ឪ កា​សាន់។

ស្វាយរៀង​អែ​ហ្វ​ស៊ី៖ ជាម រតនា, ឈិន ឆៃ​នុត, អ៊ុក វ៉ាន់​ណេ, គីម ហាប់, ផុន ភា​រ៉ា, គ​ន្ធា រ៉ា​វ៉ាន់, សឿង ខន្តី, ថា​រី សំណាង, ហួន សុវណ្ណ​ពិ​សិ​ដ្ធ។

បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី៖ លី វ៉ា​ហេ​ទ, ហ៊​ន គី​ណា​ល់, អំ ចាន់​នូ។

ណាហ្គា​វើ​ល៖ សោម សុគន្ធ​ដា​រ៉ា,ឆេង ម៉េង, ចិន វ​ណ្ណះ,សេត រ៉ូ​ស៊ី​ប។

បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត៖ អ៊ុច បញ្ញា​សិ​ដ្ធ, ស្លេះ ស៊េ​ន, ថោង វិជ្ជា។

វេ​ស្ទើ​ន​ភ្នំពេញ៖ ញ៉ុ​ក ហ៊ុយ​ឡេង។

អាស៊ី​អឺរ៉ុប៖ ចន្ថា ធនធាន។

ស៊ីម៉ាក់៖ ធឿន បញ្ញា។

ពានរង្វាន់ AFF U19 Championship 2015 នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី ២២ សីហា ដល់ ៤ កញ្ញា ឆ្នាំ ២០១៥ ដោយមាន​ប្រទេស​ចូលរួម​ចំនួន ១១ (ដក​តែ​ឥណ្ឌូណេស៊ី​ចេញ)។ សម្រាប់​ក្រុម​កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ថៃ អូស្ត្រាលី ប្រ៊ុយណេ ហ្វីលីពីន និង ឡាវ ហើយ​ពូ​ល B មាន វៀតណាម មី​យ៉ាន់​ម៉ា សិង្ហ​បុរី ទី​ម័​រ​ខាងកើត និង ម៉ាឡេស៊ី៕



© រក្សាសិទ្ធិដោយ thmeythmey.com