កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក៖ កីឡាករ៥សញ្ជាតិផ្សេងៗស៊ុត​បាល់​បញ្ចូល​ទី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ
09, Jul 2015 , 10:21 pm        
រូបភាព
ដោយ: រួបរួម
ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-១ ណាហ្គា​វើ​ល​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-០ ខណៈ​ស្វាយរៀង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​ចំណូល​ថ្មី​ស៊ីម៉ាក់ យូ​ណាយ​ធី​ត ក្នុង​ប្រកួត​បញ្ចប់​សប្តាហ៍​ទី៣នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ នៅ​ថ្ងៃទី៩ ខែកក្កដា។



ជ័យជម្នះ២លើក​ជាប់​គ្នា បាន​ឲ្យ​ភ្នំពេញ​ក្រោ​ន​ឡើងទៅ​ឈរ​លេខ​មួយ​បណ្តោះអាសន្ន​ប្រចាំ​សប្តាហ៍​ប្រកួត​ទី​បី​នៅលើ​ទីលាន RSN របស់ខ្លួន។ សារី ម៉ាត់​ណូ​រ៉ូ​ទីន រកបាន​គ្រាប់​បញ្ចូល​ទី​បើកឆាក​នៅ​ដើមតង់​ទីមួយ ហើយ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George តែ​ត​បញ្ចូល​ទី​ចំនួន២គ្រាប់ សម្រាប់​ភ្នំពេញ​ក្រោ​ន ខណៈ​កីឡាករ​ជប៉ុន Masato Yoshihara វាយបក​មួយ​គ្រាប់​សម្រាប់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ។ លទ្ធផល ៣-១ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត។

រីឯ​ជំនួប​នៅលើ​ទីលាន​ស្វាយរៀង ខ្សែប្រយុទ្ធ Dzarma Bata បាន​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ចែករំលែក១ពិន្ទុ​ជាមួយ​ក្រុម​ចំណូល​ថ្មី ស៊ីម៉ាក់ នៅក្នុង​នាទី៨២ ជាមួយនឹង​លទ្ធផល​ស្មើ ៣-៣ ។ ផាន់​នី អ៊ី​រដ្ឋា រកបាន​មួយ​គ្រាប់​នៅ​ដើមតង់​សម្រាប់​ស្វាយរៀង ខណៈ Dzarma Bata បំពេញបាន២គ្រាប់ ខណៈ ខ្សែប្រយុទ្ធ​អាមេរិក Janzen Anthony រកបាន​បី​គ្រាប់​តែ​ម្នាក់​ឯក​សម្រាប់​ស៊ីម៉ាក់។

សម្រាប់​ការប្រកួត​នៅលើ​ទីលាន​ស្តា​ត​ចាស់ ខ្សែប្រយុទ្ធ ឃឹម បូរី រកបាន២គ្រាប់ និង ខ្សែបម្រើ​ហ្គី​ណេ Barry Lelouma ទាត់​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ដើម្បី​នាំ​ឲ្យ​ណាហ្គា​វើ​ល​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-០ នា​ការប្រកួត​សប្តាហ៍​ទី​បី៕




© រក្សាសិទ្ធិដោយ thmeythmey.com