លាង សុ​ផា​ឡែ​ន មិនទាន់​ចង់​មាន​សង្សារ
14, Jul 2015 , 8:19 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ តារា​ស្រី​ដែល​អាច​បកស្រាយ​បទ​ចម្រៀង​ជា​ភាសាបរទេស​បាន​យ៉ាង​ពីរោះ កញ្ញា លាង សុ​ផា​ឡែ​ន បាន​បង្ហើប​ប្រាប់​ពី​ជីវិត​ផ្ទាល់ខ្លួន​ឲ្យ​ដឹងថា នាង​មិនទាន់​ចង់​មាន​សង្សារ​ទេ ព្រោះថា​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ផ្តល់​ឲ្យ​គេ ប៉ុន្តែ​បើ​បាន​ជួប​បុរស​ណា​ម្នាក់ នាង​ប្រាថ្នា​ចង់យក​ធ្វើជា​ស្វាមី​តែម្ដង។



តារាចម្រៀង​ប្រចាំ​ផលិតកម្ម ភ្លេង​រីខ​ដ កញ្ញា លាង សុ​ផា​ឡែ​ន ក្នុង​រយៈពេល​ជាង១ឆ្នាំ​ចុង​ក្រោយនេះ សន្ទុះ​ការងារ​របស់​នាង ហាក់​លោត​ឡើងជា​លំដាប់​ធ្វើ​ឲ្យ​នាង​មានការ​មមាញឹក គ្មាន​ពេល​សម្រាក ជាពិសេស​រឿង​ផ្ទាល់ខ្លួន ឬ​ជីវិត​គូ ក៏​គ្មាន​ពេល​គិត​ដែរ។

នាង​បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ការងារ​រវល់​ច្រើន ដោយ​ត្រូវ​ចុះ​ប្រគុំ​តន្ត្រី​តាម​ខេត្ត​ជាប់​ជាប្រចាំ និង​មាន​ត្រៀម​ចេញ​បទ​ចម្រៀង​ជាច្រើន ដើម្បី​ត្រៀម​សម្រាប់​បំរើ​អារម្មណ៍​ប្រិយមិត្ត និង​អ្នកគាំទ្រ​រូបនាង។

តារាចម្រៀង​រូប​ស្រស់​ដែល និយម​លេង​ស្ទីល​បរទេស លាង សុ​ផា​ឡែ​ន បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា " ខ្ញុំ​រវល់​ច្រើនណាស់​បងមួយថ្ងៃៗត្រូវ​ឡើង​ចុះ​ខេត្ត​មិន​ឈប់​ទេ ដល់ពេល​រវល់​ខ្លាំងពេក​ទៅ សូម្បីតែ​រឿង​ស្នេហា ក៏​គ្មាន​ពេល​គិត​ដែរ​មើលចុះ​ឥឡូវ​ខ្ញុំ​មាន​វ័យ២៨ឆ្នាំ​ហើយ មិនទាន់មាន​ម្ចាស់​បេះដូង​ផង..." ។

កញ្ញា លាង សុ​ផា​ឡែ​ន បាន​ប្រាប់ទៀតថា សម្រាប់​នាង មិនទាន់​ចង់​មាន​សង្សារ​ទេ ព្រោះថា​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ផ្តល់​ឲ្យ​គេ ប៉ុន្តែ​បើ​បាន​ជួប​បុរស​ណា​ម្នាក់ នាង​ប្រាថ្នា​ចង់យក​ធ្វើជា​ស្វាមី​តែម្ដង​ព្រោះ​នាង គិតថា​ការរស់នៅ​ជាមួយ​បុរស​ម្នាក់​ក្នុងនាម​ជា​ស្វាមីភរិយា គឺមាន​ការយកចិត្តទុកដាក់​យល់​ពីគ្នា​ទៅវិញទៅមក​ច្រើន​ប្រសើរ​ជាង​ការ​មាន​សង្សារ ដែលមាន​សង្សារ​នាំ​ឲ្យ​ពិបាក​យល់ចិត្ត​គ្នា និង​ផ្គាប់​គ្នា​មិន​ងាយ​ត្រូវ​នោះទេ៕



© រក្សាសិទ្ធិដោយ thmeythmey.com