ជាតិ
សង្គមជាតិ
ភ្លើងស្ដុប​ចំនួន២០ កន្លែង នឹងដាក់​កាមេរ៉ា​សុវត្ថិភាព​ទប់ស្កាត់​បទ​ល្មើស
15, Jul 2015 , 10:56 am        
រូបភាព
កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាប់ផ្តើម​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​បណ្តា​ភ្លើងស្តុប នៃ​មហាវិថីសំខាន់ៗក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ និង​សណ្តាប់ធ្នាប់​សង្គម។ ការដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ គឺ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មានការ​សហការ​ជាមួយ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដើម្បី​កំណត់​គោលដៅ​ស្ដុ​ប​ចំនួន២០ នៅ​រាជធានី​ភ្នំពេញ។



បើតាម​អគ្គស្នងការ​នគរបាល​ជាតិ លោក សោម ធា​រិ​ទ្ធ នាយការិយាល័យ​ទូរស័ព្ទ នៃ​នាយកដ្ឋាន​វិទ្យុទាក់ទង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ការបំពាក់​កាមេរ៉ា​ទាំងនេះ ក្នុង​គោលបំណង​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ការមិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​អាច​ឲ្យ​សមត្ថកិច្ច​ងាយស្រួល​ធ្វើការ​ផាកពិន័យ​ទៅតាម​ភស្តុតាង​ជាក់ស្តែង តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នេះ។

ភ្លើងស្តុបសំខាន់ៗតាម​ដង​វិថី​ដែល​ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ទាំង២០គោលដៅធំៗគឺ ៖ ១.ស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ ២.ស្តុ​ប​ក្រសួងមហាផ្ទៃ ៣.ស្តុ​ប​ចំការមន ៤.ស្តុ​ប​បូកគោ ៥.ស្តុ​ប​ពេ​ទ្រ​ចិន៦.ស្តុ​ប​ទូត​អាលឺម៉ង់ ៧.ស្តុ​ប​ផ្សារ​អូរ​ឬ​ស្សី ៨.ស្តុ​ប​ផ្សារ​ថ្មី ៩.ស្តុ​ប​សួន​កាណាឌីយ៉ា ១០.ស្តុ​ប​សណ្ឋាគារ​ណាន​ជី​ង ១១.ស្តុ​ប​ដេ​អិន ១២.ស្តុ​ប​វិទ្យាល័យ​សន្ធរ​មុខ ១៣.ស្តុ​ប​ទេព​ផន ១៤.ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ ១៥.ស្តុ​ប​ផ្សារ​ដើម​គរ ១៦.ស្តុ​ប​អាងទឹក​អូរ​ឡាំ​ពិ​ច ១៧.ស្តុ​ប​នាង​គ​ង្ហី​ង ១៨.ស្តុ​ប​ផ្សារ​ដេប៉ូ ១៩.ស្តុ​ប​អូ​ឡាំ​ពិ​ច និង២០ ស្តុ​ប​ច្បារអំពៅ២៕




© រក្សាសិទ្ធិដោយ thmeythmey.com