ជាតិ
សង្គមជាតិ
កញ្ញា​សា​សា កំពុង​បំភ្លឺ​នៅ​តុលាការ
17, Jul 2015 , 10:44 am        
រូបភាព
អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN កញ្ញា ឯក សុជាតា ហៅ ​សាសា កំពុងតែ​ចូលខ្លួន​បំភ្លឺ​ចំពោះមុខចៅក្រមសើុបសួរនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេល​ព្រឹក​ថ្ងៃទី១៧ ខែកក្កដា​នេះ។ នេះ​បើតាម​ការអះអាង​របស់​លោក ពុធ ធាវី មេធាវី​ការពារក្តី​របស់​កញ្ញា​សា​សា។


 
បើតាម​លោក មេធាវី​រូបនេះ​ដដែល តាម​គម្រោង កញ្ញា​សា​សា នឹងត្រូវ​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​កោះហៅ​នៅ​ថ្ងៃទី២៧ ខែកក្កដា ខាងមុខ តែដោយសារ​តែ​កញ្ញា​ប្រញាប់​ទៅ​ព្យាបាល​ជំងឺ​ដែល​រងគ្រោះ​ពី​ការប្រើ​អំពើហិង្សា​ពី​សំណាក់​លោក សុខ ប៊ុន រួមជាមួយ​ក្រុម​អង្គរក្ស កាលពី២ ខែកក្កដា​កន្លងទៅ តម្រូវ​ឲ្យ​រូបលោក​ត្រូវ​ស្នើសុំ​ពន្លឿនពេល​ដើម្បី​ឲ្យ​កូនក្តី​របស់លោក​ចូល​បំភ្លឺ​ថ្ងៃនេះ​តែម្តង។
 
សូមបញ្ជាក់ថា ក្រោយពី​បំភ្លឺ​ហើយ កញ្ញា​សា​សា​នឹង​ទៅ​បន្ត​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ។ តែ​មិនទាន់​នឹង​ច្បាស់​ថា​ជនរងគ្រោះ​រូបនេះ​នឹង​ទៅ​ថ្ងៃ​ណា​នោះទេ។
 

© រក្សាសិទ្ធិដោយ thmeythmey.com