ជាតិ
សង្គមជាតិ
លោក សម រង្ស៊ីចុះសួរសុខទុក្ខខ្មែរឥស្លាមចំថ្ងៃបុណ្យចេញបួស
17, Jul 2015 , 4:46 pm        
រូបភាព
រូបភាព៖ FB Sam Rainsy
រូបភាព៖ FB Sam Rainsy
នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​ចូលរួម​ក្នុង​ថ្ងៃបុណ្យ​រ៉​យ៉ា ឫ​ថ្ងៃ​ចេញ​បួស​នឹង​សាសនិក​ឥស្លាម​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ។ រហូតមកដល់​រសៀល​ថ្ងៃ​សុក្រ​នេះ ការចុះ​សួរ​ទុក្ខ​ដែលមាន​សាសនិក​ឥស្លាម​ស្វាគមន៍​រាក់ទាក់​នោះ មិនទាន់​បញ្ចប់​នៅឡើយ​ទេ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ខ្មែរឥស្លាម លោក អ៊ី​សា អូស្មាន បានផ្តល់​បទសម្ភាសន៍​ខ្លី​នឹង​សារព័ត៌មានថ្មីៗតាម​ទូរ​សព្ទ​ថា ការចូលរួម​របស់លោក សម រង្ស៊ី នៅពេលនេះ គឺ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅលើ​សហគមន៍​ខ្មែរឥស្លាម ក៏ដួចជាដើម្បីស្វែងយល់ពីទំនៀមទំលាប់ប្រពៃណីរបស់សាសនិកឥស្លាម។



ព័ត៌មាន​លម្អិត​សូម​ស្តាប់​ការបញ្ជាក់​របស់លោក អ៊ី​សា អូស្មាន




© រក្សាសិទ្ធិដោយ thmeythmey.com