ជាតិ
សង្គមជាតិ
EDC ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​បាន​ជាង១២ម៉ឺន​បន្ទប់
22, Jul 2015 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ

អគ្គិសនី​កម្ពុជា​បានចាប់ផ្តើម​អនុវត្តន៍​ការងារ​ចុះ​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​ដល់ក​ម្មករ កម្ម​ការ​នី សិស្ស​និស្សិត ដែល​ជួល​ផ្ទះ និង​បន្ទប់​ជួល ក្នុង​ជំហាន​ទី៣ នៅ​ថ្ងៃទី២១ខែកក្កដា។ បន្ទប់​ជួល និង​ផ្ទះជួល​ជាង៣ម៉ឺន​បន្ទប់​ទៀត នឹង​ទទួលបាន​ការភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ ៦១០រៀល​នៅក្នុង​ជំហាន​ទី៣នេះ។


បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា មាន​បន្ទប់​និង​ផ្ទះជួល​ចំនួន១២២,២៥២បន្ទប់ បាន​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល​រួចរាល់ ចាប់តាំងពី​យុទ្ធនាការ​នៃ​ការចុះ​ភ្ជាប់​ចរន្តអគ្គិសនី​តម្លៃ៦១០រៀល បានចាប់ផ្តើម​តាំងពី​ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៤មក៕


© រក្សាសិទ្ធិដោយ thmeythmey.com