ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីក្រសួង​អប់រំ ថា កម្មវិធីសិក្សា​នៅ​កម្ពុជា​បាត់​ម៉ោង​សិក្សា​ជាង ៥០ថ្ងៃជា​រៀងរាល់ឆ្នាំ
23, Jul 2015 , 2:24 pm        
រូបភាព
 
រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា កម្មវិធីសិក្សា​នៅ​កម្ពុជា គ្រប់​បណ្ដា​សាលារៀន បាត់​ម៉ោង​សិក្សា​ជាង៥០ថ្ងៃ ជា​រៀងរាល់ឆ្នាំ។ លោក​ថា រូបលោក​កំពុង​បង្កើត​ក្រុមការងារ ដើម្បី​សិក្សា​បន្ថែម​ពី​បញ្ហា​នេះ និង​ពង្រឹង​ម៉ោង​សិក្សា​នេះ​ឲ្យ​មាន​គុណភាព​ឡើងវិញ។ ការបញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​រូបនេះ ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ស្តីពី ការផ្សព្វផ្សាយ​របាយការណ៍ ស្រាវជ្រាវ​លើ​ការ អនុវត្ត​ម៉ោង​សិក្សា​នៅ​បឋមសិក្សា កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នា​សណ្ឋាគារ​ភ្នំពេញ។



ថ្លែងប្រាប់​ អ្នកសារព័ត៌មាន លោក ហង់ ជួនណា​រ៉ុ​ន បញ្ជាក់ថា ការបាត់បង់​ម៉ោង​សិក្សា​នេះ ដោយសារ​កត្តា ៣ រួមមាន ទី១ បាត់​ម៉ោង​ដោយសារ​ឈប់​នៅពេល​បុណ្យ ។ ទី២ បញ្ហា​អវត្តមាន​របស់​គ្រូ​មួយចំនួន​នៅតាម​សាលា​ជនបទ និង​ទីក្រុង និង​ទី៣ គ្រូ​ចេញ​មុន​ម៉ោង តែ​មក​បង្រៀន​យឺត​ជាដើម។
មាន​សំឡេង៖



សូមបញ្ជាក់ថា សាលារៀន​នៅ​ទូទាំងប្រទេស​កម្ពុជា​មាន​ជាង៧ពាន់​គ្រូបង្រៀន​មាន​ជាង ៥ម៉ឺន​នាក់ និង​សិស្ស​ប្រមាណ ២លាន​នាក់ ៕

© រក្សាសិទ្ធិដោយ thmeythmey.com