ជាតិ
សង្គមជាតិ
ផ្ទះ៦២ខ្នង​ត្រូវ​របើក​ដំបូល និង​រលំ​ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់
24, Jul 2015 , 6:59 pm        
រូបភាព
ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦២ខ្នង​រងគ្រោះ​ដ៏​ធ្ងន់ធ្ងរ ក្នុងនោះ ៥៧ត្រូវ​របើក​ដំបូល និង៥ខ្នង​ត្រូវ​រលំ នៅ​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្ត​ដំបង នៅ​ថ្ងៃទី២៣ ខែកក្កដា ម្សិលមិញ។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ។



យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្កែ និង​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ចំនួន៦២ខ្នង បាន​របើក​ដំបូល និង​រលំ ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ដ៏​ធំ​មួយ កាលពី​ល្ងាច ម្សិលមិញ។

នៅ​ស្រុក​ឯក​ភ្នំ ផ្ទះ​ចំនួន ៥៣ខ្នង ត្រូវ​របើក ហើយ ៥ខ្នង​ទៀត​ត្រូវ​រលំ។ ភ្លៀង​លាយ​ខ្យល់ ក​ន្ក្រា​ក់​នេះ ក៏​បណ្តាល​ឲ្យ​សាលា​វិទ្យាល័យ​ឯក​ភ្នំ របើក​ដំបូល១ខ្នង ខូច​រថយន្ត ១គ្រឿង និង  មនុស្ស​របួសធ្ងន់ ១នាក់ ដោយសារតែ​ដើមឈើ​បាក់​សង្កត់​លើ ។
ដោយឡែក​នៅ​ស្រុក​សង្កែ ផ្ទះ​ចំនួន​តែ៤ខ្នង​ប៉ុណ្ណោះ ដែល​ត្រូវ​របើក​ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នេះ។

គ្រោះធម្មជាតិ​កើតឡើង​ក្នុងស្រុក​ទាំងពីរ​នេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់បាត់​បង់ជីវិត​នោះទេ។ បន្ទាប់ពី​រាំងភ្លៀង លោក​អធិការ​ទាំងពីរ​ស្រុក បាន​ដឹកនាំ​កម្លាំង​នគរបាល ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ធ្វើការ​ជួសជុល​ផ្ទះសម្បែង និង​រៀបចំ សណ្តាប់ធ្នាប់  ឲ្យ​មាន​របៀបរៀបរយ​ឡើងវិញ៕



Tag:
 ​ខ្យល់​កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com