ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
អ្នកស្រី នី លក់​សាំង​តាម​ចិញ្ចើមផ្លូវ​នៅពេល​យប់ ដើម្បី​ឲ្យ​កូន​បាន​រៀន​ខ្ពង់ខ្ពស់
25, Jul 2015 , 8:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មាន​មាឌធំ សម្បុរ​ស្រអែម អ្នកស្រី នី វ័យ៤៥ឆ្នាំ បាន​ប្រកប​របរ​លក់​សាំង​តាម​ចិញ្ចើមផ្លូវ​នៅពេល​យប់ ដើម្បី​ចិញ្ចឹម​កូន​ចំនួន​ប្រាំ​នាក់​ដែល​កំពុង​សិក្សា។ ដោយសារតែ​មិនអាច​ពឹង​ផ្អែកលើ​ប្រាក់ខែ​របស់​ស្វាមី​ជាម​ន្ត្រី​ប៉ូលីស​តែមួយ​មុខ​បាន អ្នកស្រី នី និងកូនៗ ត្រូវខិតខំ​លក់​សាំង​បន្ថែម ចាប់ពី​ម៉ោង៥ល្ងាច​រហូតដល់​ម៉ោង៥ទៀបភ្លឺ។ ការលក់​នេះ​ត្រូវបាន​បែងចែក​ជា​បី​ទីតាំង​ផ្សេងគ្នា នៅក្បែរ​សួនច្បារ​ទល់មុខ​អគារ​មជ្ឈមណ្ឌល​ភ្នំពេញ និង​នៅតាម​សួនច្បារ​មាត់ទន្លេ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ។អ្នកស្រី នី ឲ្យ​ដឹងថា​ក្នុង​មួយ​យប់​ដោយ​សរុប​ទាំងបី​ទីតាំង​នេះ អ្នកស្រី​លក់បាន​ចន្លោះ​ពី៦០ទៅ៩០លីត្រ​បើ​គិត​ទឹកប្រាក់​ប្រមាណ​ជាង១០០ដុល្លារ​អាមេរិក។ សាំង​មួយ​លីត្រ​អ្នកស្រី​ទិញ​ចូល​ក្នុងតម្លៃ៣៨០០រៀល និង​លក់​ចេញ​វិញ​ក្នុងតម្លៃ ៤៥០០រៀល ដូច្នេះ​អ្នកស្រី​អាច​ចំណេញ​ប្រាក់​បាន​ចំនួន ៧០០រៀល។បើទោះបីជា​អ្នកស្រី នី ប្រកប​របរ​នេះ​អស់​រយៈពេល​ជាង៥ឆ្នាំ​មកហើយ​ក្តី តែ​អ្នកស្រី​មិន​ធុញទ្រាន់​ឡើយ ហើយក៏​មិន​ចង់​បោះបង់​អាជីព​មួយ​នេះ​ចោល​នោះដែរ។ អ្នកស្រី​មាន​ក្តី​រំពឹងថា​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកស្រី​ក្នុង​មុខរបរ​នេះ នឹង​អាចជួយ​ចម្លងកូនៗរបស់​អ្នកស្រី​បាន​រៀង​ខ្ពង់ខ្ពស់ និង​ទទួលបាន​ការងារ​ល្អ៕



ដើម្បី​ជ្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ភិ​រុណ ឧ​ត្ត​ម អ្នកសារព័ត៌មាន​អេឡិចត្រូនិក ថ្មីៗ និង​អ្នកស្រី នី ដូចតទៅ៖










Tag:
 អ្នកស្រី នី លក់​សាំង​តាម​ចិញ្ចើមផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com