កីឡាជាតិ
ជាតិ
ខ្សែការពារ​ណាហ្គា​វើ​ល សុខ រិទ្ធី បាក់​កដៃ​នាពេល​ប្រកួត​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ
25, Jul 2015 , 7:09 pm        
រូបភាព
ដោយ: រួបរួម
បន្ទាប់ពី​ខ្សែការពារ​ស្វាយរៀង James Micheal ដែល​បាន​បាក់ឆ្អឹង​កជើង​នា​អំឡុងពេល​ប្រកួត​ជាមួយ​បឹងកេត​អង្គរ ខ្សែការពារ សុខ រិទ្ធី នៃ​ក្លិប​ណាហ្គា​វើ​ល បាន​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៥ ។ ខ្សែប្រយុទ្ធ គួច សុគ​ម្ភៈ និង​ខ្សែការពារ អូ​ម ថាវរៈ ដែលជា​មិត្ត​រួម​ក្រុម​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា រិទ្ធី បាន​បាក់​កដៃ​ឆ្វេង​នា​អំឡុង​នៃ​ការប្រកួត​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅលើ​ទីលាន​បាល់ទាត់​បាទី ដោយ​ណាហ្គា​បាន​ចាញ់​ថា​យ​ហ្គឺ​រ ២-១ ។



លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល មិនទាន់មាន​ការឆ្លើយ​តប​អ្វី​ឡើយ​ចំពោះ​ករណី​គ្រោះថ្នាក់​នេះ។ បើតាម​ការបញ្ជា​ក់រប​ស់​ខ្សែប្រយុទ្ធ សុខ ច័ន្ទ​រស្មី នៃ​ក្លិប​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នោះ រិទ្ធី បាន​បាក់ដៃ​នៅ​ចុង​ម៉ោង បន្ទាប់ពី​រូបគេ​បាន​ដួល​បោក​ទៅនឹង​ដី​នៃ​ទីលាន​ដែល​មានការ​រអិលខ្លាំង។ រិទ្ធី ក៏​ជាសមាជិក​នៃក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ។

នា​ការ​ប្រកួត​សប្តាហ៍​ទី​៨​នៅ​ថ្ងៃសៅរ៍នេះ ភ្នំពេញ​ក្រោន ឡើង​ទៅ​កាន់កំពូលតារាង​ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​វេស្ទើនភ្នំពេញ ៥-៣ ស្របពេល​ដែល​បៀលប្រាយយូណាយធីត យក​ឈ្នះ​ក្រុម​បាតតារាងគិរីវង់​សុខ​សែន​ជ័យ ១-០ ៕




Tag:
 MCL2015
© រក្សាសិទ្ធិដោយ thmeythmey.com