ជាតិ
សង្គមជាតិ
ប្រធានក្រុមប្រឹក្សាភិបាល TI កម្ពុជា៖«ដោយសារសតិសម្បជញ្ញៈ ខ្ញុំបម្រើជាតិដោយស្ងប់សុខ»
× នៅក្នុងពិធីប្រគល់រង្វាន់ដល់អ្នកកាសែតឆ្នើមដែលបានសរសេរអត្ថបទប្រឆាំងអំពើពុករលួយកាលពីពេលថ្មីៗនេះ លោក ឱក សេរីសោភក្តិ៍ ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជាបានអំពាវនាវដល់យុវជន និងអ្នកកាសែតឲ្យប្រកាន់ខ្ជាប់គោលការណ៍ថ្លៃថ្នូរ គោរពគ្នា និងមានសុចរិតភាព ក្នុងការបន្តការងារអភិវឌ្ឍកម្ពុជាទៅថ្ងៃមុខ។ លោកបញ្ជាក់ថា លោកបានអនុវត្តគោលការណ៍ទាំងនេះហើយក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ហើយថាលោកមានអារម្មណ៍ស្ងប់សុខល ក្នុងការងារបម្រើប្រទេសជាតិ។ នៅក្នុងពិធីប្រគល់រង្វាន់ដល់អ្នកាសែតឆ្នើមនោះ ក៏មានវត្តមានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។
សូមស្តាប់ប្រសាសន៍របស់លោក ឱក សេរីសោភក្តិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា៖
© រក្សាសិទ្ធិដោយ thmeythmey.com