ពីនេះ ពីនោះ
តើ​គួរ​ធ្វើ​ដូចម្តេចទើប​អាច​ក្លាយជាអ្នកគ្រប់គ្រង​ល្អ?
26, Jul 2015 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
បើ​អ្នក​ចង់​ក្លាយជា អ្នក​ដែល​គ្រប់គ្រង​ល្អ​មួយរូប អ្នក​អាច​សាកល្បង អនុវត្តតាម​វិធី​ខាងក្រោម​នេះ។ តើ​មាន​វិធី​បែបណា​ខ្លះទៅ?

 
1.    អ្នក​ត្រូវតែ​ឈរ​ឱ្យ​ខ្ពស់ ហើយ​បើក​ចិត្ត​ឱ្យ​ទូលាយ។
2.    អ្នក​ត្រូវតែ​មើល​ឱ្យ​ឆ្ងាយ ទើប​អាច​គ្រប់គ្រង​មនុស្ស​បានល្អ។
3.    អ្នក​មិន​ត្រូវមាន​ត្រចៀកស ងាយ​ជឿ​ពាក្យ​ញោះ​ញ​ង់ របស់​អ្នកដទៃ​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​វិនាស​បាន។
4.    អ្នក​ត្រូវតែ​មានចិត្ត​ម៉ត់ចត់ ចេះ​សម្លឹងមើល​មនុស្ស​នៅ​ជុំវិញខ្លួន ហើយ​ត្រូវតែ​ចេះ​និយាយ​ពាក្យ​ល្អ ជាមួយ​បុគ្គលិក។
5.    អ្នក​ត្រូវតែ​មានចិត្ត​រឹងមាំ ទើប​គ្មាន​នរណា អាច​ផ្តួ​រ​រំលំ​អ្នក​បាន។
6.    អ្នក​ត្រូវតែ​ជឿជាក់​ចំពោះ​ខ្លួនឯង ទើប​អ្នកដទៃ អាច​ជឿ​អ្នក​បាន។
7.    អ្នក​ត្រូវតែ​ចេះ​គោរព​បុគ្គលិក ទើប​ពួកគេ​ស្តាប់​អ្នក ហើយ​ធ្វើតាម​អ្នក នោះ​ការងារ​អ្នកនឹង​រលូន​ទៅ​មុខជា​មិនខានឡើយ៕
 
ផ្តល់សិទ្ធិ​ដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com