ជាតិ
សង្គមជាតិ
ស្ត្រីខ្មែររងគ្រោះនៅចិនចំនួន៤៨នាក់ ត្រូវបានជួយសង្គ្រោះនិងបញ្ជូនមកកម្ពុជាវិញ
×
ស្ត្រីខ្មែររងគ្រោះ២នាក់ទៀត ដែលត្រូវបានមេខ្យល់នាំយកទៅរៀបការជាមួយបុរសជនជាតិចិន ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិនបានអន្តរាគមន៍ជួយសង្គ្រោះ។ ពួកគេ នឹងធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នៅម៉ោង៣រសៀលថ្ងៃទី២៨ខែកក្កដាស្អែកនេះ នាអាកាសយានដ្ឋានអន្តរជាតិទីក្រុងសៀមរាប។ លោក ជុំ សុន្ទរីអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ពីព័ត៌មាននេះ។
បើតាមអ្នកនាំពាក្យដដែល ស្ត្រីខ្មែរទាំងពីរនោះ មានឈ្មោះ វង់ ស្រីតូច អាយុ២៥ឆ្នាំ រស់នៅភូមិពានភ្លើងឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង និងម្នាក់ទៀត ស្រ៊ុន មុំ អាយុ ២៤ឆ្នាំ រស់នៅភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំងខេត្តព្រៃវែង។
នៅក្នុងឆ្នាំ២០១៤ មានស្ត្រីខ្មែររងគ្រោះចំនួន៥៩នាក់ ត្រូវបានអាជ្ញាធរជួយសង្គ្រោះ និងបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់។ ដោយឡែកគិតចាប់ពីខែមករា រហូតដល់ខែកក្កដាឆ្នាំ២០១៥នេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួយសង្គ្រោះ និងបានបញ្ជូនមកកម្ពុជាវិញចំនួន៤៨នាក់។ នេះជាការបញ្ជាក់របស់ លោក ជុំ សុន្ទរី។
ក្រសួងការបរទេស ក៏អំពាវដោយទទូចឲ្យ ប្រជាដល់ពលរដ្ឋខ្មែរ ពិសេសនារីខ្មែរដែលជាជនងាយរងគ្រោះមានការប្រុងប្រយ័ត្នចំពោះការឆបោក អូសទាញបញ្ចុះបញ្ចូលពីសំណាក់មេខ្យល់ ដែលប៉ុនប៉ងនាំបងប្អូនទៅធ្វើការ ដោយភូតកុហកថា នឹងទទួលបានប្រាក់ខែច្រើនឬនាំទៅរៀបការ ជាមួយបុរសជនជាតិចិននៅប្រទេសចិន៕
Tag:
ស្ត្រីខ្មែររងគ្រោះ
© រក្សាសិទ្ធិដោយ thmeythmey.com