ជាតិ
សង្គមជាតិ
កម្មការិនី​រោងចក្រ អី ហ្វា ចំនួន១៩នាក់​បាន​ដួលសន្លប់
27, Jul 2015 , 4:54 pm        
រូបភាព
កម្មការិនី​ចំនួន១៩នាក់​នៅ​រោងចក្រ អី ហ្វា​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង ៨ព្រឹក ថ្ងៃទី២៧ខែ​កក្ដ​ដា ឆ្នាំ២០១៥ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី២៧ ខេ​កក្កដា ឆ្នាំ២០១៥ ។



យោងតាម​អគ្គស្នងការ​នគរបាល​ជាតិ មូល​ហេតុដែល​កម្មការិនី​ទាំង១៩នាក់ ដួលសន្លប់ គឺ​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំងពេក​និង​ខ្វះ​អ៊ុក​ស៊ី​សែន។

មុនពេល​កើតហេតុ​ប្រមាណ៣ទៅ៤ថ្ងៃមុន​ថៅកែ​រោងចក្រ​បាន​ដឹក​កំណាត់​ដែលមាន​កម្ទេច​ច្រើន​នាំចូល​រោងចក្រ​របស់ខ្លួន។ ដោយ​កំណាត់​មាន​សភាព​ហុយ​ទ្រោម​ពី​កម្ទេចតូចៗក្នុង​រោងចក្រ​ទើប​កម្មករ កម្មការិនី បាននាំគ្នា​បិទ​ម៉ាស​ជាច្រើន​ជាន់ ដើម្បី​ការពារ​កុំ​ឲ្យ​កម្ទេច​កំណាត់​ទាំងនោះ ហុយ​ចូលក្នុង​ខ្លួន​ពេល​ដកដង្ហើម។លុះ​មកដល់​វេលា​កើតហេតុ​នៅ​ព្រឹក​មិញ​នេះ ពួកគេ​ក៏​មក​ធ្វើការ​ជាធម្មតា​តែដោយសារ​តែ​ខ្វះ​អ៊ុក​ស៊ី​សែន​និង​គ្មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ទើប​បណ្តាល​ឲ្យ​ពួកគេ​ដួលសន្លប់​ជា​បន្តបន្ទាប់​ចំនួន១។

ទាក់ទង​នឹង​ករណី​ខាងលើនេះ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ។ ក្រោយពី​ដួលសន្លប់ កម្មការិនី​ទាំងនោះ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ​មូល​មិត្ត។

សូមបញ្ជាក់ថា នៅ​ថ្ងៃទី២៤ ខែ​កក្ក​នេះ​មាន​ករណី​កម្មការិនី​ដួលសន្លប់​ចំនួន១៧នាក់​ម្តង​រួចមកហើយ​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក៕



Tag:
 កម្មការិនី
© រក្សាសិទ្ធិដោយ thmeythmey.com