ពីនេះ ពីនោះ
​កំ​ណា​ព្យ​៖​ ​ជំងឺ​ល្មោភ​ស្រា
28, Jul 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
                                          ជំងឺ​ល្មោភ​ស្រា


នៅ​ទីក្រុង​ខ្មែរ                    ឃើញ​មាន​ហូរហែរ                តែ​ហាង​លក់​ស្រា
សម្បូរ​ណ៍​អ្នក​ផឹក                ស្រវឹង​ឡូឡា                    ខ្មែរ​ឆ្គួ​ត​នឹង​ស្រា
មិនតិច​លាន​នាក់។



មុន​ផឹក​ល្អជា                    សុភាព​ឬ​ក​ពារ                    គួរ​រាប់​រាក់ទាក់
លុះ​ពេល​ស្រវឹង                    ប្រែក្លាយជា​យក្ស                ហក់លោត​ទាត់​ធាក់
មិត្តភក្តិ​ខ្លួនឯង។

អ្នកកាន់អំណាច                ខ្លះ​ស្រវឹង​កាច                    បាញ់បោះ​ឥត​ក្រែង
ល្មើស​បំពាន​ច្បាប់                សម្លាប់​គ្នាឯង                    ខូចខ្លួន​ទាំង​ក្មេង
បើ​វង្វេង​ស្រា។

គ្មាន​ចំណេញ​សោះ                បាន​ត្រឹម​ខូច​ឈ្មោះ                អាប់យស​សក្តា
ស្រវឹង​ជានិច្ច                    ភ្លេច​រឿង​ខេមរា                    នឹក​ឃើញតែ​ស្រា
ធ្វើការ​មិន​នឹង។

សង្គម​ប្រមឹក                    ខួរក្បាល​ស្ពោធ​ស្ពឹក                ភ្លេច​អស់​ព្រលឹង
គេ​ធ្វើ​ឲ្យ​ខ្មែរ                    គិតតែ​ស្រវឹង                    គួរតែ​ខ្មែរ​ប្រឹង
លះបង់​ចោល​ចេញ។

ស្រវឹង​ដល់​ណា                    ពេលនេះ​ខេមរា                    កំពុង​ទោម្នេញ   
យើង​ផឹក​សប្បាយ                នៅ​ក្រុងភ្នំពេញ                    ឯ​នៅ​ស្រែ​វិញ
មាន​អ្នក​ដាច់ពោះ។


© រក្សាសិទ្ធិដោយ thmeythmey.com