ជាតិ
សង្គមជាតិ
ក្រសួងអប់រំ​រំពឹងថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ២០១៥ នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំទៅ
27, Jul 2015 , 9:35 pm        
រូបភាព
ដោយ:
តាមរយៈ​បទពិសោធន៍​កំណែទម្រង់​រឹតបន្តឹង​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ២០១៤កន្លងទៅ ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ លោក អ៊ឹង ង៉ោ​ហុក កត់សម្គាល់​ឃើញថា សិស្សានុសិស្ស​ភាគច្រើន បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ជាង​មុន ស្របពេលក្រសួង​អប់រំ​បាន​ជួយ​ជម្រុញ​បន្ថែម​។ ហេតុនេះ ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សាចំណេះ​ទូទៅ រំពឹងទុក​មុន​ថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំនេះ នឹងអាចមាន​ចំនួន​ច្រើនជាងសម័យ​កំណែ​​​ទម្រង់​​​​​ការប្រឡង​លើកទីមួយ។

​​

សំឡេង​លោក អ៊ឹង ង៉ោ​ហុក៖



លោក​ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការរៀបចំ​ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ក្នុង​ឆ្នាំ២០១៥ នៅ ថ្ងៃទី២៧ ខែកក្កដា​នេះ នៅ​ទីស្តីការក្រសួង​អប់រំ។ លោក អ៊ឹង ង៉ោ​ហុក បញ្ជាក់ថា ក្រសួង​អប់រំ​អាច​វាយតម្លៃ​បាន​ថា លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ បេក្ខជន​នឹង​អាច​ទទួលបាន​ខ្ពស់ជាង​ឆ្នាំមុន គឺអាច​ច្រើនជាង សម័យ​ប្រឡង​ទាំង​ពីរលើក នៅ​ឆ្នាំមុន​ទៅទៀត ដោយ​លោក​សំអាងថា ក្រសួង​បានរៀបចំ ឯកសារ​វិញ្ញាសារ​ឲ្យ​មាន​លក្ខណៈ តាម​លទ្ធភាព​ដែល​សិស្ស​អាចធ្វើ​បាន​ពី​កម្រិត​ទាប មធ្យម រហូត​ដល់កម្រិត​ខ្ពស់។

សូម​បញ្ជាក់ផងដែរ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ២០១៥នេះ នឹង​ប្រ​ព្រឹ​ត្ដឡើង​នៅ​ថ្ងៃទី២៤ ខែសីហា ខាងមុខ។ ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ៨៨,៤៨៨នាក់ បូក​ទាំង​បេក្ខជនធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង ៥ពាន់​នាក់។ មណ្ឌល​ប្រឡង ១៤៩មណ្ឌល ចែកជា ៣,៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥។ ឆ្នាំនេះដែរ ក្រសួង​ពុំមាន​គោលការណ៍​រៀបចំ​ការប្រឡងលើក​ទី​ពីរដូច​ឆ្នាំមុន​ទេ វា​លែង​តែមាន​ករណី​ប្រធាន​សក្តិ៕


© រក្សាសិទ្ធិដោយ thmeythmey.com