ជាតិ
សង្គមជាតិ
​បន្ត​ឃាត់​ខ្លួន​កម្មករ​​វៀតណាម​​ខុសច្បាប់​​ចំនួន ៥១ នាក់​​ក្នុង​​​ខណ្ឌ​សែន​សុខ​​
29, Jul 2015 , 9:09 am        
រូបភាព
ដោយ:

ភ្នំពេញ៖ នៅ​ម៉ោង​ប្រមាណ ៥ព្រឹក​ថ្ងៃទី២៩ខែកក្កដា​នេះ នគរបាល​នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ធា​ជ​ធានី​ភ្នំពេញ ចុះទៅ​ត្រួតពិនិត្យ​​​និង​ឃាត់ខ្លួន​កម្មករ​​វៀតណាម​លួច​ស្នាក់នៅ​ខុសច្បាប់​ចំនួន ៥១ នាក់ ស្រី ១៥ នាក់ បញ្ជូនមក​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។ កម្មក​វៀតណាមទាំងនោះ​ កំពុងធ្វើការ នៅ​បុរី​អង្គ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។



ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក អ៊ុក ហៃ​សិលា បាន​និយាយថា សមត្ថកិច្ច​បាន​រកឃើញ​ជនជាតិវៀតណាម​ខុសច្បាប់​ចំនួន ៥១នាក់ ក្នុងនោះ​មាន​ស្រី ១៥នាក់។ លោក​បន្តថា ពួកគេ​នឹងត្រូវ​បញ្ជូន​ខ្លួន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ណែនាំ​ផ្លូវច្បាប់ មុននឹង​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា។

គួររម្លឹកថា នៅ​ថ្ងៃទី២៨ ខែកក្កដា​ម្សិលមិញ​នេះ ប៉ូលីស​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​កម្មករ​វៀតណាម​ខុសច្បាប់ ៤នាក់ នៅ​សប្បិ​កម្ម​កែច្នៃ​ឈើ​មួយកន្លែង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ដែរ។ បើតាម លោក អ៊ុក ហៃ​សិឡា រយៈពេល​ជាង ៧ខែ ក្នុង​ឆ្នាំ២០១៥នេះ ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ជិត ៣ពាន់​នាក់​ហើយ ត្រូវ បាន​បណ្តេញ​ចេញពី​ប្រ​ទស​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com