ពីនេះ ពីនោះ
សុចរិត​ភាព ជា​គ្រឹះ​នៃ​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព ?
31, Jul 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

សុចរិត​ភាព ជា​គន្លឹះ​មួយ​ដ៏​សំខាន់​សម្រាប់​បង្កើន​ប្រសិទ្ធភាព​នៃ​ទំនាក់ទំនង ក្រៅពី​គោលការណ៍​គ្រឹះ និង​ដំណើរការ​នៃ​ការទំនាក់ទំនង។ សុ​ចរិតភាព​មានន័យថា ភាពត្រឹមត្រូវ ទៀងត្រង់ ស្មោះត្រង់ មាន​ក្រមសីលធម៌ និង​អត្ត​ចរិតល្អ ពោលគឺ ការប្រព្រឹត្តិ​របស់​អ្នក​ត្រូវបាន​អ្នកដទៃ​គោរព និង​ឲ្យ​តម្លៃ​ជាធំ។



មនុស្ស​ដែល​មិនមាន​សុចរិត​ភាព​ក្នុង​ខ្លួន ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​មិនគួរ​ទុកចិត្ត​ឡើយ។ ការមិនទុកចិត្ត​នេះ នឹងធ្វើ​ឲ្យ​អ្នក​បាត់បង់​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​នៅ​ជុំវិញ​អ្នក។ ដូច្នេះ ការទំនាក់ទំនង​រប​ស់​អ្នក ល្អ​ឬ​មិនល្អ មាន​ប្រសិទ្ធភាព​ខ្ពស់​ឬ​មិនមាន​ប្រសិទ្ធភាព វា​ក៏​អាស្រ័យ​លើ​សុ​ចរិតភាព​នៅក្នុង​ខ្លួន​របស់​អ្នកមាន​កម្រិតណា​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com