ពីនេះ ពីនោះ
យុវជន​សម័យថ្មី​ពូកែ​ទ្រឹស្តី​ជាង​អនុវត្តន៍
01, Aug 2015 , 11:51 am        
រូបភាព

ក្នុង​បរិបទ​ដែល​បច្ចេកវិទ្យា​ព័ត៌មាន​សម្បូរបែប ការផ្លាស់ប្តូរ​ព័ត៌មាន​មាន​សភាព​រហ័ស​ទាន់​ចិត្ត​រវាង​ពី​ទ្វីប​មួយ​ទៅកាន់​ទ្វីប​ផ្សេង​មួយទៀត។ ការទទួល​ព័ត៌មាន​បានមកពី​គ្រប់ទិសទី ជា​ភាសា​ខ្មែរ​ក៏មាន ជា​ភាសា​អង់គ្លេស​ក៏មាន និង​ជា​ភាសាផ្សេងៗទៀត​ក៏មាន។ ដោយសារតែ​យុវជន យុវនារី ទទួលបាន​ព័ត៌មាន​ច្រើន​សម្បូរបែប​យ៉ាងនេះ ពួកគេ​ក៏មាន​ទ្រឹស្តី​កាន់តែច្រើន។ ពេលខ្លះ ទ្រឹស្តី​ហូរហៀរ​ដល់​កែងជើង​ឯណោះ​ក៏មានដែរ។



មនុស្ស​វ័យ​ចំណាស់​សង្កេតឃើញថា យុវជន​ជំនាន់​ថ្មី​ពូកែ​តែ​ទ្រឹស្តី​ទេ តែ​មិនសូវ​ពូកែ​អនុវត្ត។ ពេលទៅដល់​ស្រុកកំណើតម្តងៗ យុវជន យុវនារី បង្ហាញ​ចំណេះដឹង​ដែល​ខ្លួន​មាន លើក​ហេតុផល​ផ្សេង​មក​បង្ហាញ លើក​ទ្រឹស្តី​អ្នកប្រាជ្ញ​នេះ ឬ​អ្នកប្រាជ្ញ​នោះ មក​ជម្រាប​ប្រាប់​ឪពុកម្តាយ​របស់​ពួកគេ។ ប៉ុន្តែ​ខ្លួនគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់ ពេល​ដល់​ម៉ោង​ត្រឡប់មក​ភ្នំពេញ​វិញ និស្សិត ឬ​យុវជន​ខ្លះ លាដៃ​សុំ​លុយ​ពី​ឪពុកម្តាយ​ដែល​ធ្វើការ​ដោយ​កម្លាំងកាយ​យកមក​ចាយ​វិញ។ មនុស្ស​ចាស់​គ្មាន​ទ្រឹស្តី​មែន តែមាន​ចំណេះធ្វើ។ យុវជន​សម័យថ្មី​មាន​ទ្រឹស្តី​ច្រើន តែ​មិនសូវ​ចង់​ធ្វើ ចង់តែ​ដើរ​កម្សាន្ត​លេង​អត់​ប្រយោជន៍៕



© រក្សាសិទ្ធិដោយ thmeythmey.com