ពីនេះ ពីនោះ
មេរោគ​អេដស៍​ឆ្លងតាម​ការរួម​ភេទ​ដោយ​មាត់​ដែរឬទេ?
02, Aug 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រាកដ​ណាស់។ ទោះបីជា​វា​កម្រ​នឹង​កើតមាន​ក៏ដោយ, ប៉ុន្តែ​វា​ក៏​អាចទៅរួច​ផងដែរ​នៅ​ការចម្លង​មេរោគ​អេដស៍​តាមរយៈ​ការផ្តល់ ឬ​ទទួល​ការ​រួមភេទ​តាម​មាត់​នោះ។



នៅពេលដែល​មនុស្ស​ម្នាក់​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ផ្តល់​ការរួម​ភេទ​តាម​មាត់​ដល់ដៃ​គូរ, វីរុស​នោះ​អាច​ចេញពី​មុខរបួស​នៅ​នឹង​មាត់(ជួនកាល​មើលមិនឃើញ​នោះទេ) ចូល​ទៅតាម​បំពង់​បង្ហូរ​ទឹកនោម, តាម​ទ្វារមាស ឬ​តាម​រន្ធ​គូថ។ នៅពេលដែល​មនុស្ស​ម្នាក់​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ទទួល​ការ​រួមភេទ​ដោយ​មាត់​វិញ, វីរុស​អាច​ចូលទៅក្នុង​ខ្លួន​នៅពេលដែល​ទឹកកាម ឬ​ទឹករំអិល​ទ្វារមាស​ចូលទៅក្នុង​មាត់។

ប្រសិនបើ​ដៃគូរ​ក៏មាន​ជំងឺ​កាមរោគ​ដទៃទៀត​ដូចជា ជំងឺរើម, ជំងឺស្វាយ​ជាដើម​នោះ, វា​បង្កើន​ឪ​កាស​នៃ​ការឆ្លង​មេរោគ​អេដស៍​រឹតតែ​ខ្លាំង។ ការដាក់​របស់​ការពា​រ​នៅ​ចន្លោះ​មាត់ និង​ប្រដាប់ភេទ​អាច​បន្ថយ​ឱកាស​នៃ​ការឆ្លង​មេរោគ​អេដស៍​ទាំង​អ្នកផ្តល់ និង​អ្នកទទួលការ​រួមភេទ​ដោយ​មាត់។ មនុស្ស​ប្រុស​គួរតែ​ប្រើ​ស្រោមអនាម័យ។ មនុស្ស​ស្រី​គួរតែ​ប្រើ​ប្រដាប់​រុំ​ម្ហូប​ធ្វើជា​របាំង​លើ​ប្រដាប់ភេទ៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com