ពីនេះ ពីនោះ
តើពាក្យ «តំណែង, ដំណែង» ប្រើខុសគ្នាដូចម្តេច?
×
មនុស្សភាគច្រើន នៅតែយល់ច្រឡំពាក្យទាំងពីរនេះដោយមិនដឹងថា ពាក្យមួយណាខុសឬត្រូវឡើយ អ្នកខ្លះសរសេរជា «តំណែង» និងអ្នកខ្លះសរសេរជា «ដំណែង»។ ហើយអ្នកខ្លះទៀតក៏មិនដឹងថា ពាក្យទាំងពីរនេះប្រើក្នុងន័យដូចគ្នាឬខុសនោះដែរ។ នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះ គឺប្រើក្នុងន័យផ្សេងគ្នា។
ទី១ ពាក្យ «តំណែង» ជានាម មានន័យថា អ្វីៗដែលគេតែង។ របៀបលំដាប់កិត្តិយសមន្ត្រី, មុខក្រសួង, មុខងារមុខការ។ ឧទាហរណ៍៖ លាចាក់មុខតំណែង, ដាក់ឲ្យនៅក្រៅតំណែង, ...។
ទី២ ពាក្យ «ដំណែង» ជាកិរិយាសព្ទ មានន័យថា កាឡាខ្លួន, ប្រែកាឡា, ប្រែភេទឲ្យមានបែបផ្សេងទីទៃពីរូបដើម, ពីភេទដើម។ ឧទាហរណ៍៖ យក្សដំណែងខ្លួនជាប្រើសមាស,...៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com