ពីនេះ ពីនោះ
នារី​ត្រូវការ​អ្វីខ្លះ ពី​បុរស​ដែល​គេ​ស្រឡាញ់?
04, Aug 2015 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
ស្នេហា បើ​និយាយ​ចំពោះ​នារី គឺ​វា​សំខាន់​ណាស់ ដូចនេះ មានរឿង​ជាច្រើន ដែល​គេ​ត្រូវការ​ពី​អ្នក។ បើ​អ្នក​អាចធ្វើ​បាន នោះគេ​នឹងមិន​ចាកចេញ ពី​អ្នក​ឡើយ។ តើ​មាន​អ្វីខ្លះ?



1.    នារី ត្រូវការ​អ្នក​កំដរគេ នៅពេលដែល​គេ មិន​សប្បាយចិត្ត នៅពេលដែល​គេ​ឯក​កោ ឬ​នៅពេលដែល​គេ ចង់​ចែករំលែក​រឿងផ្សេងៗ ដែលមាន​ក្នុង​ចិត្ត​គេ។
2.    នារី ត្រូវការ​ការយកចិត្ត​ទុកដាក់​ពី​អ្នក​ណាស់ នៅពេលដែល​និយាយ​ទូរស័ព្ទ ឬ​នៅពេល​និយាយ ទល់មុខ​ជាមួយ​គេ។ បើ​អ្នក​មិន​យកចិត្តទុកដាក់ ចំពោះ​ការនិយាយ​របស់គេ គឺ​គេ​ស្អប់​ខ្លាំងណាស់។
3.    គេ​ត្រូវការ​ការសរសើរ​ពី​អ្នក នៅពេលដែល​អ្នក សរសើរ​ពី​ខោអាវ ដែល​គេ​ស្លៀកពាក់​ស្អាត ហើយ​គេ​នឹង​តែងតែ​ពាក់​វា​ជានិច្ច។
4.    ការព្រួយបារម្ភ​របស់​អ្នក ចំពោះ​គេ​ក៏​សំខាន់​ដែរ ព្រោះ​គេ​ត្រូវការ ការបារម្ភ​របស់​មនុស្ស​ដែល​គេ​ស្រឡាញ់ នៅពេលដែល​គេ​ឈឺ ឬ​នៅពេលដែល​គេ ជួប​ឧបសគ្គផ្សេង។
5.    ឋានៈ​នៅក្នុង​ចិត្ត​អ្នក គឺជា​អ្វីដែល​នារី​ត្រូវការ​បំផុត ព្រោះ​គេ​ត្រូវការ ធ្វើជា​មនុស្ស​ដែល​សំខាន់​ក្នុង​ចិត្ត​អ្នក ដោយ​ស្ថិតនៅ​តំណែង​ទីមួយ។
6.    ការ​លួងលោម​របស់​អ្នក​ចំពោះ​គេ ក៏​ជា​អ្វីដែល​គេ​ត្រូវការ​ដែរ ព្រោះ​នៅពេលដែល​គេ ត្រូវ​អ្នកដទៃ​ធ្វើបាប គឺ​គេ​ត្រូវការ​ពាក្យលួងលោម​រប​ស់​អ្នក​ណាស់។
7.    ការធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល គឺជា​អ្វីដែល​ធ្វើ​ឱ្យគេ សប្បាយចិត្ត​បំផុត ព្រោះ​វា​បញ្ជាក់​ពី ការយកចិត្តទុកដាក់​របស់​អ្នក ចំពោះ​គេ។
8.    គេ​ត្រូវការ​ណាស់ គឺ​ការចេះ​យល់​ពី​ចិត្ត​របស់គេ បើ​អ្នក​អាច​ស្វែងយល់​ពី​ចិត្ត​គេ​បាន​ច្រើន នោះ​អ្នក​ទាំងពីរ នឹង​មិនសូវ​ឈ្លោះ​គ្នា​ឡើយ។
9.    អារម្មណ៍​សុវត្ថិភាព ដែល​អ្នក​អាច​ផ្តល់​ឱ្យគេ ក៏​សំខាន់​ផងដែរ ព្រោះ​មានតែ​អារម្មណ៍​នេះ​ទេ ដែល​អាចធ្វើ​ឱ្យគេ មិនសូវ​គិត​ច្រើន​ថា អ្នកនឹង​ចាកចេញ​ពី​គេ៕


ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com