ពីនេះ ពីនោះ
តើ​អ្នកធ្វើការ​ឲ្យ​គេ​អាច​ក្លាយជា​អ្នកមាន​បានទេ?
06, Aug 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​រំពឹងថា ការធ្វើការងារ​ឲ្យ​អ្នកដទៃ​ជា​វិធី​ដ៏​ល្អប្រសើរ ដែល​អាចដឹកនាំ​ពួកគេ​ឲ្យ​ក្លាយជា​អ្នកមាន ដោយ​ផ្នត់គំនិត​បែបនេះ​ទើប​ធ្វើ​ឲ្យ​ពួកគេ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ខ្ពស់ ហើយ​ស្វែងរក​ការងារ​ឲ្យ​បានល្អ នឹង​បាន​ប្រាក់ខែ​ខ្ពស់ ដោយ​គិតថា នៅពេល​ពួកគេ​ព្យាយាម​ធ្វើការ​កាន់តែច្រើន នឹង​អាច​ទទួលបាន​ចំ​ណួ​ល​កាន់តែច្រើន។ តើ​ការគិត​បែបនេះ​អាចជួយ​ឲ្យ​ពួកគេ​ក្លាយជា​អ្នកមាន​បានទេ? 


 
មាន​មនុស្ស ៨៥% ដែល​ចំណាយ​ទាំង​កម្លាំង និង ពេលវេលា​របស់ខ្លួន១០០% ហើយ​ប្រឹងប្រែង​ធ្វើការ​ឲ្យ​គេ ដោយ​រំពឹងថា​ពួកគេ​នឹង​ទទួលបាន​សេចក្តីសុខ​ពី​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់​កម្លាំង​ពលកម្ម និង​ពេលវេលា​នោះ។ ហើយ​គេ​រំពឹងថា ធ្វើការ​កាន់តែច្រើន​នឹង​ទទួលបាន​ប្រាក់កំរៃ​កាន់តែច្រើន ដែល​អាច​ឲ្យ​គេ​បានសម្រេច​សុបិន​បាន ប៉ុន្តែ​អ្វីដែល​គេ​គិត​វា​ផ្ទុយ​ស្រលះ​ទៅនឹង​អ្វីដែល​បានគ្រោង​ទុក​ទៅវិញ ពីព្រោះថា​ពូកគេ​នៅតែមាន​ជីវភាព​ក្រលំបាក​ដដែល ដោយសារតែ​ពួកគេ​ទទួលបាន​ប្រាក់កំរៃ ១%ប៉ុណ្ណោះ នៃ​ប្រាក់​ដែល​ពួកគេ​រកបាន។ ដូច្នេះ​យើង​អាច​សម្រេចបាន​ថា ការធ្វើការ​ដោយ​លក់​កម្លាំង​ពលកម្ម និង​ពេលវេលា​ទាំងស្រុង​នោះ មិនអាច​ក្លាយជា​អ្នកមាន​បានទេ។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com