ពីនេះ ពីនោះ
សុខភាព៖ តើ​ពេលណា ដែល​នារី មិន​សាក​សម​ផឹក​តែ?
07, Aug 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
មាន​នារី​មួយចំនួន តែងតែមាន​ទម្លាប់​ផឹក​តែ ក្រោយ​ពេលដែល​ពិសារ​អាហារ ជាពិសេស តែ​ទឹកកក។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន កុំ​ផឹក បើ​អ្នក​ស្ថិតក្នុង​ដំណាក់កាល ខាងក្រោម​នេះ។ តើ​មាន​អ្វី​ខ្លះទៅ?



1.    នៅពេលដែល​អ្នក​មករ​ដូ​វ អ្នក​មិនត្រូវ​ផឹក​តែ​ទេ ព្រោះ​វា​អាច​បំផ្លាញ​ជាតិ​ដែក ដែលមាន​ក្នុង​សារពាង្គកាយ​អ្នក​យ៉ាង​ងាយ ដោយសារតែ​វា មាន​ជាតិ​ជូរ​ម្យ៉ាង ដែល​អាច​បង្អាក់​រាងកាយ​អ្នក ឲ្យ​ស្រូប​យកជាតិ​ដែក​យឺត។ ដូចនេះ អ្នក​គួរតែបញ្ឈប់​ការផឹក​តែ ក្រោយ​ពេលដែល​បរិភោគ​បាយ​ឆ្អែត ហើយ​អ្នក​គួរតែ​បរិភោគ បន្លែ​ឲ្យ​បាន​ច្រើន ទើប​ល្អ ចំពោះ​សុខភាព​អ្នក។
2.    អ្នក​មិនត្រូវ​ផឹក​តែ នៅពេល​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​វា​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់ ជាហេតុ​អាចធ្វើ​ឲ្យ បេះដូង​ស្ត្រី​មាន​ផ្ទៃពោះ​លោត​ញាប់ នោម​ច្រើន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​បេះដូង និង​ក្រលៀន​ខ្លាំងណាស់។ ហើយ​ថែមទាំង​ប៉ះពាល់ ដល់​កូន​ទៀតផង ដូចនេះ បើ​អ្នក​មិន​ចង់យក​សុខភាព​កូន និង​អ្នក​មកលេង​សើច អ្នក​គួរតែ​ឈប់​ផឹក នៅពេល​មាន​ផ្ទៃពោះ។
3.    អ្នក​មិនត្រូវ​ផឹក នៅពេលដែល​អ្នក​ជិត​ដល់ ខែ​សម្រាលកូន​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក គេង​មិន​លក់ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង នៅពេលដែល​សម្រាលកូន នោះ​អ្នក​អ្នក​អាច​ប្រឈមមុខ នឹង​បញ្ហា​ពិបាក​កើត​ទៀតផង។
4.    នៅ​ដំណាក់កាល​បំបៅ​ដោះ​កូន អ្នក​ក៏​មិនអាច​ផឹក​បានដែរ ព្រោះតែ​នេះ អាច​បង្អាក់​ដំណើរការ​នៃ​ទឹកដោះ ជាហេតុ​ដែល​អាច ធ្វើ​ឲ្យ​អ្នក​ខ្វះ​ទឹកដោះ ក្នុងការ​បំបៅកូន​បាន។
5.    នៅពេលដែល​អ្នក ដល់​អាយុ​អស់​រដូវ មានន័យថា គ្មាន​រដូវ​មកទៀត​ទេ អ្នក​ក៏​មិនអាច​ផឹក​ដែរ ព្រោះ​អាចធ្វើ​ឲ្យ​បេះដូង​អ្នក​លោត​ញាប់ អារម្មណ៍​ឆាប់​មួរ​ម៉ៅ ឆេវឆាវ គេង​មិន​លក់​ជាដើម។ ជាងនេះទៅទៀត វា​អាចធ្វើ​ឲ្យ​អ្នក​វិលមុខ និង​អស់កម្លាំង​ក្នុង​ខ្លួន​ទៀតផង ដូចនេះ អ្នក​គួរតែ​ចៀសវាង​កុំ​ផឹក​ឲ្យ​សោះ៕
 

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com