ពីនេះ ពីនោះ
តើ​ពាក្យ «តំណាល, ដំណាល» ប្រើ​ខុសគ្នា​ដូ​ម្តេច?
08, Aug 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មាន​មនុស្ស​ជាច្រើន​សរសេរ​និង​ប្រើពាក្យ«តំណាល»និង«ដំណាល» ដោយ​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​ភាពខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖ 

ទី១/ ពាក្យ«តំណាល» ជា​កិរិយាសព្ទ មានន័យថា និយាយ​បូរបាច់, ប្រាប់, ពោល, ពណ៌នា, ដែល​កន្លង​ហួស​ទៅ, យូរហើយ។ ល។ ឧទាហរណ៍៖ ខ្ញុំ​ចេះ​រឿងនេះ​ដោយសារចាស់ៗតំណាល​ប្រាប់។
ទី២/ ពាក្យ«ដំណាល» ជា​គុណនាម មានន័យថា ដែល​ស្មើ​អាយុ​គ្នា, ស្មើ​ឆ្នាំ​គ្នា, ស្មើ​កាល​គ្នា។ ឧទាហរណ៍៖ អ្នកនឹង​ខ្ញុំ​កើត​ឆ្នាំ​ដំណាលគ្នា, ចេញទៅ​ក្នុងពេល​ដំណាលគ្នា, ជាមួយគ្នា, ទៅ​ដំណាលគ្នា។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com