សិល្បៈអន្តរជាតិ
អន្តរជាតិ
ស្រី​ស្អាត​ជាងគេ​ទាំង ១០ លើ​ពិភពលោក
12, Oct 2015 , 9:00 pm        
រូបភាព
ដោយ: ធីតា
 
ចំណាត់ថ្នាក់​នៃ​ស្រី​ស្អាត​ទាំង ១០ ខាងក្រោម​នេះ​ធ្វើឡើង​ដោយយោង​ទៅតាម​ភាពរឹងមាំ ភាព​វៃឆ្លាត ប្រជាប្រិយភាព ភាព​ទាក់ទាញ សម្រស់ និង​ភាពជោគជ័យ​របស់​ស្ត្រី​ទាំងនេះ​នៅក្នុង​ឆ្នាំ ២០១៥ ។ ស្ត្រី​ទាំងនេះ​ត្រូវបាន​ជ្រើសរើស​ជា​ស្ត្រី​ដែលមាន​ភាព​ស៊ិ​ច​ស៊ី​បំផុត​ប្រចាំ​នេះ និង​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក។



1.    Shailen Woodley

តារា​វ័យក្មេង Hollywood នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ស្រី​ស្អាត​ផ្តាច់​គេ​ប្រចាំឆ្នាំ ២០១៥ ដោយ​នាង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ភាពយន្ត The Descendants ផលិត​ឆ្នាំ ២០១១ ។

2.    Jennifer Lopez

នាង​ជា​តារាភាពយន្ត អ្នកនិពន្ធ អ្នក​ច្នៃ​ម៉ូដ ផលិតករ និង​ជា​អ្នកចម្រៀង​ផងដែរ។ នាង​ត្រូវ​បណ្តាញ​ព័ត៌មាន​នានា​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​យ៉ាងខ្លាំង។ នាង​បាន​រៀប​អាពាហ៍ពិពាហ៍​បី​ដង​រួចមកហើយ។

3.    Deepika Padukone

នាង​ជា​តារាភាពយន្ត Bollywood មួយរូប​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ។ នាង​ត្រូវបាន​ចាត់ទុកថា​ជាតា​រា​ដ៏​ស៊ិ​ច​ស៊ី និង​គួរ​ឲ្យ​ទាក់ទាញ​បំផុត​នៅ​ឥណ្ឌា ដោយសារ​កម្ពស់ រូបរាង​ស្រ​ឡូ​ន ស្នាមញញឹម ភ្នែក និង​ទម្រង់​មុខ​ដ៏​ស្រស់ស្អាត។

4.    Candice Swanepoel

ស្ត្រី​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១០ ដែល​ធ្វើឡើង​ដោយ​ទស្សនា​វ​ដ្តី Forbes កាលពី​ឆ្នាំមុន ក្នុងចំណោម​អ្នក​បង្ហាញ​ម៉ូដ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ។

5.    Emma Watson

នាង​ជា​តួអង្គ​នៅក្នុង​ភាពយន្ត​រឿង Harry Potter ។ មាន​ដើមកំណើត​ជា​ជនជាតិ​អង់គ្លេស នាង​ជា​តារាភាពយន្ត និង​ជា​អ្នក​បង្ហាញ​ម៉ូដ​ផងដែរ។ នាង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ២៦ នៅលើ​បញ្ជី​ចំណាត់ថ្នាក់​របស់​គេហទំព័​រ TIME អំពី​បុគ្គល​ទាំង ១០០ នាក់​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក។

6.    Gal Gadot

ជា​អតីត​បវរកញ្ញា​អ៊ី​ស្រា​អ៊ែ​ល នាង​ជា​អ្នក​បង្ហាញ​ម៉ូដ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​សម្លៀកបំពាក់ Castro ។

7.    Taylor Swift

ជា​អ្នកចម្រៀង និង​ជា​និពន្ធ​បទ​ភ្លេង ស្ត្រី​ជនជាតិ​អាមេរិកាំង​នេះ​បានទទួល​ពានរង្វាន់​ជាច្រើន​នៅក្នុង​អាជីព​របស់ខ្លួន។ អាល់​ប៊ុ​ម​ចម្រៀង​របស់​នាង​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង ដោយនៅ​ដើមឆ្នាំ ២០១៥ បាន​លក់​អស់​ជាង ៤០ លាន​អាល់​ប៊ុ​ម។

8.    Kate Upton

នាង​ជា​អ្នក​បង្ហាញ​ម៉ូដ​ដ៏​ល្បីល្បាញ និង​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​ស្ត្រី​ដ៏​ស៊ិ​ច​ស៊ី​បំផុត​ដែល​ធ្វើឡើង​ដោយ​ទស្សនា​វ​ដ្តី People ។

9.    Priyanka Chopra

នាង​ជា​អតីត​បវរកញ្ញា​ពិភពលោក។ បច្ចុប្បន្ន នាង​ជា​តារាភាពយន្ត​ឥណ្ឌា និង​ជា​អ្នកចម្រៀង។ នាង​ក៏​ជា​តារា​មួយរូប​របស់ Bollywood ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ផងដែរ និង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​ឥណ្ឌា។ នាង​បានទទួល​ពានរង្វាន់​ជាច្រើន​នៅក្នុង​ការសម្តែង​ភាពយន្ត។

10.    Shakira

ស្ត្រី​ជនជាតិ​កូ​ឡូ​ម​ប៊ី​រូបនេះ​គឺជា​អ្នកចម្រៀង អ្នកនិពន្ធ​បទ​ភ្លេង និង​ជា​អ្នក​បង្ហាញ​ម៉ូដ។ នាង​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​ជា​ស្ត្រី​ដ៏​មានអំណាច​បំផុត​ក្នុង​ពិភពលោក​របស់​ទស្សនា​វ​ដ្ដី Forbes ។ កាលពី​ឆ្នាំ ២០១៤ នាង​គឺជា​មនុស្ស​ដំបូង​បំផុត​ដែលមាន​អ្នកគាំទ្រ​នៅលើ Facebook ជាង ១០០ លាន​នាក់។




© រក្សាសិទ្ធិដោយ thmeythmey.com