ជាតិ
​​​ន​យោ​បាយ​ជាតិ​
មនុស្ស​ជាង ១ ម៉ឺន​នាក់​នឹងចូលរួម​សមាជ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ
09, Aug 2015 , 1:09 pm        
រូបភាព
ដោយ:

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​ក្រុម​លោក ម៉ម សូណង់ដូ នឹងធ្វើ​សមាជ​នៅ​ថ្ង​ស​ទី ៩ ខែ កញ្ញា ខាងមុខនេះ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស។



អ្នកគាំទ្រ​ជាង ១ ម៉ឺន​នាក់ ដែល​លោក ម៉ម សូណង់ដូ រំពឹងថា នឹងចូលរួម​នៅក្នុង​សមាជ​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុង​បរិវេណ​គេហដ្ឋាន​លោក ម៉ម សូណង់ដូ នៅក្បែរ​ផ្សារ​គគី ក្នុងស្រុក​គៀនស្វាយ។ លោក ម៉ម សូណង់ដូ ដែលជា​ប្រធាន​ស្ថាបនិក​ប​ណ្ណោះ​អាសន្ន​គណបក្ស​នេះ បាន​បញ្ជាក់ថា សមាជ​គណបក្ស​លោក​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ហើយ​នោះ ធ្វើឡើង​ដើម្បី​ជ្រើសរើស​ប្រធាន អនុប្រធាន និង​អគ្គលេខាធិការ​បក្ស។

ក្នុងពេល​ធ្វើ​សមាជ​នោះ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹង​ឲ្យ​អ្នកចូលរួម​ផ្តិតមេដៃ​បំពេញ​លក្ខន្តិកៈ ហើយ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ។ បើតាម​លោក ម៉ម សូណង់ដូ គណបក្ស​នេះ នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ឆ្នាំ ២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ ២០១៨។ លោក ម៉ម សូណង់ដូ អះអាងថា ប្រសិនបើ​គណបក្ស​រប​ស់លោក មិន​បានទទួល​ការគាំទ្រ ៥០ ភាគរយ បូក ១ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ទេនោះ រូបលោក នឹង​ចេញពី​បក្ស៕

 


© រក្សាសិទ្ធិដោយ thmeythmey.com