កត្តា ៥យ៉ាង ដែល​ត្រូវ​សិក្សា​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការបើក​អាជីវកម្ម
ពីនេះ ពីនោះ / មិនយល់...!
កត្តា ៥យ៉ាង ដែល​ត្រូវ​សិក្សា​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការបើក​អាជីវកម្ម
10, Aug 2015 , 8:05 am        
រូបភាព
ដោយ: ថ្មីៗ


ការបើក​អាជីវកម្ម​មួយ​ប្រៀបដូចជា​ការយក​គ្រាប់ពូជ​ទៅ​សាបព្រោះ​លើដី​អញ្ចឹង ប្រសិនបើ​យក​គ្រាប់ពូជ​ទៅ​សាបព្រោះ​លើដី​គ្មាន​ជីជាតិ គ្មាន​លក្ខណៈ​អំ​ណោ​ច​ផល នោះ​គ្រាប់ពូជ​មិនអាច​លូតលាស់​បានឡើយ និង​ត្រូវ​ស្វិត​ស្អុយ​ងាប់ ឬ​ត្រូវ​សត្វល្អិត​ចង្រៃ​បំផ្លាញ​ជាមិនខាន យ៉ាងណាមិញ​ការធ្វើ​អាជីវកម្ម​ដូចគ្នា យើង​ត្រូវតែ​សិក្សា ត្រូវ​វិភាគ​បរិយាកាស​នៃ​អាជីវកម្ម​ដើម្បី​ឲ្យ​ការវិនិយោគ​ទទួលបាន​នូវ​ភាពជោគជ័យ។ ដើម្បី​ឲ្យ​ការវិនិយោគ​របស់​យើង​ទទួលបាន​ភាពជោគជ័យ​យើង​ត្រូវ​សិក្សា​លើក​ត្តា ៥យ៉ាងដូច​ខាងក្រោម៖


 
១. សិក្សា​អំពី​លក្ខណៈ​ភូមិសាស្ត្រ ៖
យើង​ត្រូវ​ដឹងថា​ទីកន្លែង ប្រទេស តំបន់ ដែល​នឹង​វិនិយោគ​មាន​អំណោយផល​អ្វីខ្លះ​ពី​ធម្មជាតិ ដូចជា អាកាសធាតុ  ខ្យល់ ភ្លៀង រុក្ខជាតិ ដី រ៉ែ និង​ទឹក។ វា​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​យើង​ដឹងថា​មុខ​ជំនួញ​អ្វី​វា​សាក​សម​នឹង​ទីតាំង​នោះ។

២. សិក្សា​អំពី​ប្រជាជន ៖
សិក្សា​អំពី​ចំនួន​ប្រជាជន ដង់ស៊ីតេ ចំណង់​ចំណូលចិត្ត ប្រពៃណី​ទំនៀប​ទំលាប់ ជំនឿ សាសនា និង​វប្បធម៌ ការធ្វើ​បែបនេះ​អាច​ឲ្យ​យើង​ដឹង​បរិមាណ​ផលិតផល ឬ​សេវាកម្ម​ដែល​នឹង​ផលិត ក្នុង ១ខែ ឬ ១ឆ្នាំ។

៣. សិក្សា​អំពី​សេដ្ឋកិច្ច ៖
សិក្សា​ពី​ជីវភាព ការងារ មុខរបរ ប្រាក់ចំណូល ប្រាក់​ចំណាយ ប្រព័ន្ធ​ធនាគារ លំហូរ​សាច់ប្រាក់​របស់​មនុស្ស​ក្នុង​តំបន់ ឬ​ប្រទេស​នោះ។

៤. សិក្សា​អំពី​នយោបាយ ៖ សិក្សា​ពី​គោលការណ៍ ច្បាប់ទម្លាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ប្រទេស​នោះ ដូចជា ( ច្បាប់​របស់​ប្រទេស ច្បាប់ពាណិជ្ជកម្ម ច្បាប់​ការងារ ច្បាប់ផ្សេងៗ និង​គោលការណ៍​ពន្ធ)

៥. សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ ៖ សិក្សា​ពី​ផ្លូវថ្នល់ ( ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស) ដើម្បី​ងាយ​ស្រូល​ក្នុងការ​ដឹកជញ្ជូន។ ជាពិសេស​សិក្សា​អំពី​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​អគ្គិសនី និង​ការផ្គត់ផ្គង់​ភ្លើង ដែល​ប្រើប្រាស់​នៅក្នុង តំបន់ ឬ​ប្រទេស​នោះ។


© រក្សាសិទ្ធិដោយ thmeythmey.com